អាមេរិកនិងគុយបារៀបចំកិច្ចប្រជុំគណៈកម្មាធិការទ្វេភាគីលើកទី៤

(VOVworld) - នាថ្ងៃទី៣០ កញ្ញា នៅរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិកនិង
គុយបាបានរៀបចំកិច្ចប្រជុំលើកទី៤របស់គណៈកម្មាធិការទ្វេភាគីដើម្បីអះអាងនូវ
កិច្ចព្រមព្រៀងនានានៃសម័យប្រជុំមុនៗ ព្រមទាំងរួមគ្នានាំចេញទិសដៅថ្មីសំរាប់
ភាគីទាំងពីរក្នុងដំណាក់កាលចុងឆ្នាំ២០១៦ សំដៅជំរុញដំណើរការកែលំអរទំនាក់
ទំនង។ក្រសួងការបរទេសអាមេរិកបានឲ្យដឹងថា ក្នុងបរិយាកាសសហប្រតិបតិ្តការ
និងស្ថាបនា ភាគីទាំងពីរបានពិភាគ្សាអំពីវិធានការជំរុញកិច្ចសហប្រតិបត្តិការលើ
វិស័យសំខាន់ៗដូចជាកសិកម្ម សុខាភិបាល ការពារបរិស្ថាន សេដ្ឋកិច្ច វិទ្យាសាស្ត្រ
បច្ចេកវិទ្យា អាកាសចរណ៍ស៊ីវិល វប្បធម៌ អប់រំ មិនផ្សព្វផ្សាយអាវុធ នុយក្លេអ៊ែរ
និងសិទ្ធិមនុស្សជាដើម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ