អាមេរិកនិងចិនប្រឈមនឹងការខ្វែងគំនិតគ្នាយ៉ាងជ្រាលជ្រៅអំពីពាណិជ្ជកម្ម

(VOVWORLD) -នាថ្ងៃទី ៣០ខែមករា អាមេរិកនិងចិនបានអនុវត្តន៍រង់ចរចាដ៏សំខាន់អំពីពាណិជ្ជកម្ម ក្នុងបរិបទ ដែលមានការខ្វែងគំនិតគ្នាយ៉ាងជ្រាលជ្រៅជាច្រើន ពាក់ព័ន្ធនឹងការទាមទាររបស់ទីក្រុងវ៉ាស៊ីនតោនចំពោះទីក្រុងប៉េកាំងអំពីការធ្វើកំណែទម្រង់រចនាសម្ព័ន្ធសេដ្ឋកិច្ច បង្កឧបសគ្រឲ្យប្រទេសមហាអំណាចជួរមុខទាំងពីរលើពិភពលោកទទួលបានការព្រមព្រៀងមួយ មុនពេលអាមេរិកតម្លើងពន្ធនាថ្ងៃទី ២ ខែមិនាខាងមុខ។
អាមេរិកនិងចិនប្រឈមនឹងការខ្វែងគំនិតគ្នាយ៉ាងជ្រាលជ្រៅអំពីពាណិជ្ជកម្ម - ảnh 1(ប្រភព៖ Reuters/Yuri Gripas/File Photo)

នេះគឺជាកិច្ចប្រជុំកំពូលបំផុតរវាងភាគីទាំងពីរនៅសេតវិមានចាប់តាំងពីពេល
ប្រធានាធិបតីអាមេរិក លោក Donald Trump និងប្រធានរដ្ឋចិនលោក Xi Jinping បានឯកភាពគ្នាផ្អាកសង្គ្រាមពាណិជ្ជកម្មក្នុងរយៈពេល ៩០ ថ្ងៃ ចាប់ពីថ្ងៃទី ១ ខែធ្នូ ឆ្នាំ២០១៨ កន្លងទៅ ដើម្បីភាគីទាំងពីរចរចាអំពីការព្រមព្រៀង សំដៅបញ្ចប់ភាពតានតឹងដែលកើនឡើងជាច្រើនខែកន្លងទៅ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ