អាមេរិកនិងចិនឯកភាពលើសេចក្ដីសំរេចចិត្តដាក់ទ័ណ្ឌកម្មទៅលើស.ប.បកូរ៉េនៅក្រុមប្រឹក្សាសន្តិសុខអ.ស.ប

អាមេរិកនិងចិនឯកភាពលើសេចក្ដីសំរេចចិត្តដាក់ទ័ណ្ឌកម្មទៅលើស.ប.បកូរ៉េនៅក្រុមប្រឹក្សាសន្តិសុខអ.ស.ប - ảnh 1
រដ្ឋមន្រ្តីការបរទេសអាមេរិកលោក John Kerry (ខាងស្ដាំ)និងសមភាគីចិនលោក Wang Yi ឯកភាពលើការបើកទូលាយបទដាក់ទ័ណ្ឌកម្មរបស់ក្រុមប្រឹក្សាសន្តិសុខអ.ស.បទៅលើស.ប.បកូរ៉េ
(រូបថត៖AP)

(VOVworld) - នាថ្ងៃទី២៤ កុម្ភៈ ទីភ្នាក់ងារសារព័ត៌មាន Reuters របស់អង់គ្លេស បាន
ឲ្យដឹងថា អាមេរិកនិងចិនបានឯកភាពលើពង្រាងសេចក្ដីសំរេចចិត្តដែលអនុញ្ញាត្តិ
ឲ្យ បើកទូលាយបទដាក់ទ័ណ្ឌកម្មរបស់អ.ស.បតម្រង់ទៅលើស.ប.ប កូរ៉េ ព្រមទាំង
សង្ឃឹមថា អាចដាក់ជូនក្រុមប្រឹក្សាសន្តិសុខដើម្បីបោះសម្លេងក្នុង ប៉ុន្មានថ្ងៃខាង
មុខ។Reuters បានស្រង់សម្ដីរបស់មន្ត្រីជាន់ខ្ពស់ចំនួន២រូបនេះនៃក្រុម ប្រឹក្សាសន្តិ
សុខដោយអះអាងថា ប្រទេសជាសមាជិកអចិន្ត្រៃនៃក្រុមប្រឹក្សាទទួលបានកិច្ច
ព្រមព្រៀងអំពីសេចក្ដីព្រាងឯកសារ ដើម្បីអាចដាក់ជូនសមាជិកក្រុម ប្រឹក្សាទាំង
១៥នាពេលឆាប់បំផុត។
មុនពេលសេចក្ដីសំរេចចិត្តពោលខាងលើត្រូវបានសំរេច ក្នុងអំឡុង៧សប្ដាហ៍កន្លង
ទៅ អាមេរិកនិងចិនបានចរចារអំពីពង្រាងសេចក្ដីសំរេចចិត្តដាក់ទ័ណ្ឌកម្មទៅលើ
ស.ប.បកូរ៉េក្រោយពីការសាកល្បងនុយក្លេអ៊ែររបស់ព្យុងយ៉ាងកាលទីខែមករាឆ្នាំ
២០១៦៕

ប្រតិកម្មទៅវិញ

ផ្សេងៗ