អាមេរិកនិងជប៉ុនសន្យាសហប្រតិបតិ្តការយ៉ាងទូលំទូលាយក្នុងបញ្ហាកូរ៉េខាងជើង

(VOVWORLD) - នាយប់ថ្ងៃទី៣០ តុលា នាយករដ្ឋមន្រ្តីជប៉ុនលោក Shinzo Abe និងប្រធានា ធិបតិអាមេរិកលោក Donald Trump បានសន្ទនាតាមទូរស័ព្ទ ក្នុងនោះភាគីទាំង២ ឯកភាពលើការបន្តពិភាក្សាយ៉ាងទូលំទូលាយអំពីបញ្ហាកូរ៉េខាងជើង ក៏ដូចជា បញ្ហាដទៃក្នុងតំបន់ដែលភាគីទាំង២យកចិត្តទុកដាក់ដូចគ្នាផងដែរ។
អាមេរិកនិងជប៉ុនសន្យាសហប្រតិបតិ្តការយ៉ាងទូលំទូលាយក្នុងបញ្ហាកូរ៉េខាងជើង - ảnh 1នាយករដ្ឋមន្រ្តីជប៉ុនលោក Shinzo Abe និងប្រធានាធិបតិអាមេរិកលោក Donald Trump (រូបថត៖ AFP/TTXVN)


លោក Abe មានបំណងឆ្លៀតយកដំណើរទស្សនកិច្ចនៅជប៉ុនរបស់ប្រធានាធិបតីលោក Trump ដើម្បីផ្ញើទៅនូវសារខ្លាំងក្លាមួយអំពីទំនាក់ទំនងសហប្រតិបតិ្តការរវាង ជប៉ុននិងអាមេរិក។ ក្នុងពេលនោះ លោក Trump ឲ្យដឹងថា អាមេរិកគាំទ្រជប៉ុន ដោយ១០០% ហើយជំនួបនាពេលខាងមុខរវាងថ្នាក់ដឹកនាំទាំង២រូបនឹងជា ឱកាសល្អឥតខ្ចោះមួយដើម្បីបង្ហាញឲ្យពិភពលោកឃើញថា គ្មានការមន្ទិលសង្ស័យ ណាក្នុងទំនាក់ទំនងសម្ព័ន្ធមិត្តដ៏រឹងមាំរវាងប្រទេសទាំង២ឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ