អាមេរិកនិងរុស្ស៊ីបន្តការខំប្រឹងប្រែងការទូតដើម្បីដោះស្រាយវិបត្តិកូរ៉េខាងជើង

(VOVWORLD) - នាថ្ងៃទី២៧ ធ្នូ ក្រសួងការបរទេសអាមេរិកបញ្ជាក់ថា

ប្រទេសនេះនិងរុស្ស៊ី បានឯកភាពបន្តការខំប្រឹងប្រែងខាងការទូតសំដៅ

ដោះស្រាយវិបត្តិទាក់ទិនដល់ការដែលកូរ៉េខាងជើងអភិវឌ្ឍន៍កាំជ្រួច

នុយក្លេអ៊ែរដែលមានលទ្ធភាពវាយប្រហារទៅលើអាមេរិក។

អាមេរិកនិងរុស្ស៊ីបន្តការខំប្រឹងប្រែងការទូតដើម្បីដោះស្រាយវិបត្តិកូរ៉េខាងជើង - ảnh 1  រដ្ឋមន្រ្តីការបរទេសអាមេរិក លោក Rex Tillerson និងសមភាគីរុស្ស៊ីលោក Sergei Lavrov (រូបថត៖ AFP/TTXVN)

នាថ្ងៃទី២៧ ធ្នូ ក្រសួងការបរទេសអាមេរិកបញ្ជាក់ថា ប្រទេសនេះនិងរុស្ស៊ី បានឯកភាពបន្តការខំប្រឹ

ងប្រែងខាងការទូតសំដៅដោះស្រាយវិបត្តិទាក់ទិនដល់ការដែលកូរ៉េខាងជើងអភិវឌ្ឍន៍កាំជ្រួច

នុយក្លេអ៊ែរដែលមានលទ្ធភាពវាយប្រហារទៅលើអាមេរិក។ វ៉ាស៊ីនតោននិងម៉ូស្គូសុទ្ធតែសង្កត់

ធ្ងន់ថាគេមិនទទួលយកការ ដែលព្យុងយ៉ាងក្លាយទៅជាមហាអំណាចពិភពលោកខាង

នុយក្លេអ៊ែរឡើយ។

        ក្នុងសេចក្ដីថ្លែងការណ៍មួយ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោកស្រី Heather

Nauertបានលើកច្បាស់ថា រដ្ឋមន្រ្តីការបរទេសអាមេរិក លោក Rex Tillerson និងសមភាគី

រុស្ស៊ីលោក Sergei Lavrov បានសន្ទនាតាម ទូរស័ព្ទនាថ្ងៃទី២៦ ធ្នូ ក្រោយពីអាមេរិកនិងអ.ស.

បប្រកាសដោយព្រមៗគ្នានូវ បណ្ដាបទដាក់ទណ្ឌកម្មថ្មីតម្រង់ទៅលើកូរ៉េខាងជើងក្នុងប៉ុន្មានថ្ងៃថ្មី

ៗនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ