អាមេរិកនិងសហភាពអឺរ៉ុបឆ្ពោះទៅកិច្ចព្រមព្រៀងពាណិជ្ជកម្មមួយក្នុងរយៈ ពេលវែង

(VOVWORLD) - នាថ្ងៃទី១០ ខែកញ្ញា តំណាងជាន់ខ្ពស់ទទួលបន្ទុកផ្នែកពាណិជ្ជកម្មនៃ សហភាពអឺរ៉ុប (EU) លោកស្រី Cecilia Malmstrom និងសមភាគីអាមេរិក លោក Robert Lighthizer បានជួបគ្នានៅទីក្រុងប្រ៊ុចសែល (ប៊ែលហ្សិក) ដើម្បីចាប់ផ្តើម កិច្ចខិតខំប្រឹងប្រែងដោយឆ្ពោះទៅកិច្ចព្រមព្រៀងជាក់ស្តែងមួយក្នុងរយៈពេល វែង។ 
អាមេរិកនិងសហភាពអឺរ៉ុបឆ្ពោះទៅកិច្ចព្រមព្រៀងពាណិជ្ជកម្មមួយក្នុងរយៈ ពេលវែង - ảnh 1 តំណាងជាន់ខ្ពស់ទទួលបន្ទុកផ្នែកពាណិជ្ជកម្មនៃ សហភាពអឺរ៉ុប (EU) លោកស្រី Cecilia Malmstrom និងសមភាគីអាមេរិក លោក Robert Lighthizer 

នេះជាជំនួបលើកដំបូងរវាងមន្ត្រីទាំងពីររូបនេះ ចាប់តាំងពីពេលប្រធានា ធិបតីអាមេរិក លោក Donald Trump បានគំរាមវាយពន្ធលើរថយន្តនាំចូលពី EU។ លោកស្រី Malmstrom បានឲ្យដឹងថាជំនួបនេះគឺជាឱកាសដំបូងមួយ ដើម្បី ឱ្យភាគីទាំងពីរឈានដល់ការបំពេញនូវកិច្ចព្រមព្រៀងដែលសម្រេចបានរវាងលោក Trump និងប្រធានគណៈកម្មការអឺរ៉ុប (EC) លោក Jean-Claude Juncker ក្នុង រយយៈពេលពីរខែមុន ។ លោកស្រី Malmstrom បានលើកច្បាស់ថា នៅក្នុងជំនួបនេះ  មន្ត្រីអាមេរិកនិងសហភាពអឺរ៉ុបបានពិភាក្សាគ្នាអំពីវិធានការសំដៅជម្រុញកិច្ចព្រមព្រៀងមួយក៏ដូចជាលទ្ធផលជាក់ស្តែងក្នុងរយៈពេលខ្លីនិងមធ្យម ព្រមទាំង កំណត់អាទិភាពនានាផងដែរ។ ភាគីទាំងពីរបានសន្យារក្សាការទាក់ទងយ៉ាង ជិតស្និទ្ធនាសប្តាហ៍ខាងមុខ ដោយមានផែនការជួបគ្នាយ៉ាងឆាប់ បំផុតរវាងលោកស្រី Malmstrom និង លោក Lighthizer នាចុងខែនេះផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ