អាមេរិកនិងហ្វីលីពីនបានឯកភាពថា៖ជំលោះនៅសមុទ្រខាងកើតត្រូវដោះស្រាយដោយសន្តិវិធីតាមច្បាប់អន្តរជាតិ

អាមេរិកនិងហ្វីលីពីនបានឯកភាពថា៖ជំលោះនៅសមុទ្រខាងកើតត្រូវដោះស្រាយដោយសន្តិវិធីតាមច្បាប់អន្តរជាតិ - ảnh 1
អាមេរិកនិងហ្វីលីពីនបានឯកភាពថា៖ជំលោះនៅសមុទ្រខាងកើតត្រូវដោះស្រាយដោយសន្តិវិធីតាមច្បាប់អន្តរជាតិ

(VOV)_នាថ្ងៃទី១៨​វិច្ឆិកា នៅក្នុងជំនួបសន្ទនាខាងក្រៅ សន្និសីទជាន់ខ្ពស់​ វេទិ
កាសហប្រតិបត្តិការសេដ្ឋកិច្ច អាស៊ី-ប៉ាស៊ីហ្វីក (APEC ) ដែលប្រព្រឹត្ត​ទៅ​នៅ​ទីក្រុង
 Manila (ហ្វីលីពីន) ប្រធានាធិបតីអាមេរិក លោក Barack Obama និងសមភាគី​ហ្វីលីពីន លោក Benigno Aquino បានឯកភាពថា៖ ការជំលោះ​នានានៅលើសមុទ្រ
 ​ត្រូវដោះស្រាយដោយសន្តិវិធី សមស្របជាមួយច្បាប់​អន្តរជាតិ។ ថ្លែងមតិចំពោះ
​មជ្ឈដ្ឋាន​សារព័ត៍មាន បន្ទាប់ពីជំនួបសន្ទនានេះ  លោក Benigno Aquino បានអោយ​
ដឹងថា៖ ថ្នាក់ដឹកនាំទាំងពីររូបបានពិភាក្សា​អំពីសន្តិសុខនាវាចរណ៍ ដែលក្នុងនោះ
មាន​ជំលោះនៅសមុទ្រខាងកើតផង ក៏ដូចជា​របៀបរក្សាច្បាប់អន្តរជាតិផងដែឬ។ 
លោកបានសង្កតធ្ងន់​ថា៖ សេរីភាពនាវាចរណ៍និង​អាកាសចរណ៍នៅសមុទ្រខាង
កើត ត្រូវតែបានបន្តរក្សា​អោយសមស្របជាមួយច្បាប់​អន្តរជាតិ។ រីឯ ​ប្រធានាធិបតីអាមេរិក លោក Barack Obama ​បានចាត់ទុកថា៖ ​ប្រទែសចិន​ត្រូវ​បញ្ចប់​សកម្មភាព
កសាងនិងកែលំអរដោយខុស​ច្បាប់នៅ​សមុទ្រ​ខាងកើត ​ហើយអះអាងជាថ្មីម្តង់
ទៀតនូវការសន្យារបស់វ៉ាស៊ីនតោន ចំពោះ​បញ្ហាការពារជាតិ និងសន្តិសុខរបស់ Manila៕

ប្រតិកម្មទៅវិញ

ផ្សេងៗ