អាមេរិក​និង​អ៊ីរ៉ង់​នឹងបន្តការចរចា​នុយក្លេអ៊ែរ​ឡើងវិញ​នៅ​សប្តាហ៍​នេះ

(VOVWORLD) - អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Ismail Baghaei នាថ្ងៃទី ២០ មេសា បានឲ្យដឹងថា ការចរចាជុំទី៣ រវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក ស្តីពីកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ នឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៦ ខែមេសា នៅប្រទេសអូម៉ង់។

មុននោះ ប្រទេសទាំងពីរនឹងបើកកិច្ចប្រជុំកម្រិតអ្នកជំនាញមួយនៅថ្ងៃទី ២៣ ខែមេសា នៅប្រទេសអូម៉ង់ ដើម្បីពិភាក្សាអំពីកិច្ចព្រមព្រៀងក្របខ័ណ្ឌមួយទាក់ទងនឹងកម្មវិធីនុយក្លេអ៊ែររបស់ទីក្រុងតេអេរ៉ង់។

ការចរចាជុំទីពីររវាងអ៊ីរ៉ង់ និងអាមេរិក បានប្រព្រឹត្តិទៅកាលពីថ្ងៃទី ១៩ ខែមេសា នៅទីក្រុងរ៉ូម ប្រទេសអ៊ីតាលី។ យោងតាមរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក Abbas Araghchi ការចរចាជុំទី២ រវាងភាគីទាំងពីរមានប្រសិទ្ធភាព និងនាំមកនូវវឌ្ឍនភាពដល់ដំណើរការចរចានុយក្លេអ៊ែរ។ លោកក៏បានឲ្យដឹងថា ក្នុងការពិភាក្សានៅទីក្រុងរ៉ូម ភាគីអាមេរិកបានលើកឡើងពីបញ្ហានុយក្លេអ៊ែរតែប៉ុណ្ណោះ។

ទន្ទឹមនឹងនេះ កាសែត Washington Post បានដកស្រង់សម្តីរបស់មន្ត្រីជាន់ខ្ពស់ក្នុងរដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump ដែលបានឲ្យដឹងថា សហរដ្ឋអាមេរិកបានកត់ត្រានូវវឌ្ឍនភាពល្អណាស់ បន្ទាប់ពីកិច្ចចរចាជុំទីពីរជាមួយអ៊ីរ៉ង់នៅទីក្រុងរ៉ូម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ