អាមេរិកបើកទ្វាសម្រាប់ជំនួបសន្ទនាជាមួយអ៊ីរ៉ង់

អាមេរិកបើកទ្វាសម្រាប់ជំនួបសន្ទនាជាមួយអ៊ីរ៉ង់ - ảnh 1
កងទ័ពអ៊ីរ៉ាក់ (រូបថតៈ TTXVN)


(VOVworld)-អាមេរិកនឹងបន្តរក្សារាល់ជំនួបសន្ទនាជាមួយអ៊ីរ៉ង់ ស្តីអំពីវិបត្តិដែល
កំពុង មានបំរ៉ែបំរួលយ៉ាងធ្ងន់ធ្ងនៅអ៊ីរ៉ាក់ ប៉ុន្តែនៅពិនិត្យមើលការស្តារទំនាក់ទំនង
ការទូតជាមួយប្រទេសឥស្លាមនេះឡើងវិញ។ ថ្លែងមតិជាមួយមជ្ឈដ្ឋានអ្នកសា
ព័ត៌មាននា​ថ្ងៃទី១៧មិថុនា អ្នកាំពាក្យក្រសួងការបរទេសអាមេរិកលោកស្រី Jen
Psaki បានឲ្យដឹង ថា ក្នុងការពិភាក្សាខ្លី១រវាងអនុរដ្ឋមន្រ្តីការបរទេសអាមេរិក Bill
Burns ជាមួយមជ្ឈ ដ្ឋានមន្រ្តីអ៊ីរ៉ង់នាថ្ងៃទី១៦មិថុនា នៅទីក្រុង Vienna ភាគីទាំងពីរ
បានស្រុះចិត្តគ្នាអំពីភាព ចាំបាច់ក្នុងការបង្កើនការជួយឧបត្ថម្ភឲ្យអ៊ីរ៉ាក់ក្នុងការប្រ
យុទ្ធប្រឆាំង អង្គការរដ្ឋឥស្លាមអ៊ីរ៉ាក់ និងតំបន់ Levant (ISIL)។​លោកស្រី  Psaki
អះអាងថា វ៉ាស៊ីនតោននៅបើកទ្វាសម្រាប់ជំនួបសន្ទនាជាមួយតេហ៉េរ៉ង់អំពីវិបត្តិ
សន្តិសុខនៅអ៊ីរ៉ាក់។ មន្រ្តីរូបនេះ ក៏បាន សង្កត់ធ្ងន់ដែរថា សព្វថ្ងៃអាមេរិកមិនទាន់
មានផែនការស្តាទំនាក់ទំនងការទូតឡើង វិញជាមួយអ៊ីរ៉ង់ឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ