អាមេរិក-ប៉ាគីស្ថានចាប់ផ្តើមការសន្ទនាយុទ្ធសាស្ត្រឡើងវិញ

អាមេរិក-ប៉ាគីស្ថានចាប់ផ្តើមការសន្ទនាយុទ្ធសាស្ត្រឡើងវិញ - ảnh 1
អាមេរិក-ប៉ាគីស្ថានចាប់ផ្តើមការសន្ទានយុទ្ធសាស្ត្រឡើងវិញ (Image: Vietnam+)

(VOVworld) – នាថ្ងៃទី ២៧ មករា រដ្ឋមន្ត្រីការបរទេសអាមេរិក លោក John Kerry បានជួបសន្ទនាជាមួយ លោក Sartaj Aziz ទីប្រឹក្សានៃនាយករដ្ឋមន្ត្រីប៉ាគីស្ថាន
លោក Nawaz Sharif អំពីរាល់បញ្ហាសន្តិសុខជាតិនិងកិច្ចការបរទេស។ រដ្ឋមន្ត្រី
ក្រសួងការបរទេសអាមេរិកបានសង្កត់ធ្ងន់ថា៖ វ៉ាស៊ីនតោនមានគោលបំណង
កសាងទំនាក់ទំនងជិតស្និតជាងជាមួយប្រជាជនប៉ាគីស្ថានហើយអះអាងថា៖ លោកកំពុងខំប្រឹងប្រែងនាំទំនាក់ទំនងដៃគូជាក់ស្តែងជាមួយប៉ាគីស្ថាន ។
លោក Kerry ក៏បានផ្តោតទៅលើការបើកទូលាយកិច្ចសហប្រតិបត្តិការជាមួយ ប៉ាគីស្ថានលើវិស័យសន្តិសុខថាមពលនិងអប់រំ។ ចំពោះបញ្ហានៅអាប់ហ្គានីស្ថាន រដ្ឋមន្ត្រីការបរទេសអាមេរិកបានទទួលស្គាល់តួនាទីចាំបាច់របស់ប៉ាគីស្ថានចំពោះ ការជួយឧបត្ថម្ភសន្តិសុខសំរាប់ប្រទេសជាតិខាងនេះ។ រីឯខ្លួនវិញ លោក Aziz
បានសន្យាថា៖ ប៉ាគីស្ថាននឹងខំប្រឹងប្រែងអស់ពីកំលាំងកាយចិត្តក្នុងការជួយ ឧបត្ថម្ភរក្សាសន្តិភាពនិងស្ថិរភាពនៅអាប់ហ្គានីស្ថាន។ លោក Aziz បានអំពាវនាវ ឲ្យទំនុកទុកចិត្តរវាងអាមេរិកនិងប៉ាគីស្ថានដើម្បីនាំទំនាក់ទំនងរវាងប្រទេសទាំង ២ ឡើងទំនាក់តំនងដៃគូយុទ្ធសាស្ត្រនាពេលខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ