អាមេរិកបង្កើនកិច្ចសហប្រតិបត្តិការជាមួយកំលាំងសមត្ថកិច្ចនៅសមុទ្ររបស់ប្រទេសអាស៊ី-អាគ្នេយ៍

អាមេរិកបង្កើនកិច្ចសហប្រតិបត្តិការជាមួយកំលាំងសមត្ថកិច្ចនៅសមុទ្ររបស់ប្រទេសអាស៊ី-អាគ្នេយ៍ - ảnh 1
អាមេរិកបង្កើនកិច្ចសហប្រតិបត្តិការជាមួយកំលាំងសមត្ថកិច្ចនៅសមុទ្ររបស់ប្រទេសអាស៊ី-អាគ្នេយ៍ (RT/VNP)


        Vovworld-រដ្ឋអំណាចរបស់ប្រធានាធិបតី Barack Obama នាថ្ងៃទី៨តុលា​បាន
​ប្រកាសអាមេរិកនឹងបង្កើនការជួយឧបត្ថម្ភកំលាំងមានសមត្ថកិច្ចនៅសមុទ្រ​របស់
ប្រទេសអាស៊ី-អាគ្នេយ៍ក្នុងនោះមានវៀតណាមផង។ ឧបការីរដ្ឋមន្ត្រីការ​បរទេស
អាមេរិកទទួលបន្ទុកការអនុវត្តច្បាប់នៅសមុទ្រនិងបង្ការប្រឆាំងគ្រឿងញៀនលោក
William Brownfield បានឲ្យដឹងថា ការផ្ដើមគំនិងថ្មីមានតំលៃជាង​១០០លានដុល្លារ
អាមេរិកដែលរដ្ឋអំណាចប្រធានាធិបតី Barack Obama ទើប​នឹងបានប្រកាសដើម្បី
ជួយឧបត្ថម្ភសំដៅបង្កើនលទ្ធភាពរបស់កំលាំងប្រតិបត្តិនៅសមុទ្រនៃប្រទេសអាស៊ី-
អាគ្នេយ៍ចំនួន៤រួមមានម៉ាឡេស៊ី ហ្វីលីពីនឥណ្ឌូនេស៊ីនិង​វៀតណាម។ លោក William
Brownfield បានឲ្យដឹងថា ភាគីអាមេរិកតម្លាភាព​ក្នុងការផ្ដើមគំនិតនេះ។ ក្រៅពីនោះ
ភាគីអាមេរិកក៏ទាក់ទិនជិតស្និទ្ធជាមួយចិន​អំពី​បញ្ហាសន្តិសុខនាវាចរណ៍និងនាពេល
ថ្មីៗនេះភាគីទាំងពីរបានចរចារសំដៅស្វែង​រកដំណោះស្រាយសុវត្ថិភាពក្នុងករណី
កើតមានឡើងការប៉ះទង្កិចនៅសមុទ្រ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ