អាមេរិកបង្កើនកំលាំងកៀបសង្កត់ទៅលើកម្មវិធីនុយក្លេអែររបស់អ៊ីរ៉ង់

(VOVworld) – សំដៅបង្កើនកំលាំងកៀបសង្កត់ទៅលើកម្មវិធីនុយក្លេអែររបស់អ៊ីរ៉ង់
នាថ្ងៃទី ១៣ ធ្នូ រដ្ឋាភិបាលអាមេរិកបានបណ្តុបបណ្តាក់វិធានការដាក់ទណ្ឌកម្ម
ចំពោះរាល់ក្រុមហ៊ុនអ៊ីរ៉ង់ ដែលគាំទ្រកាំវិធីពោលខាងលើ។ តាមបទដាក់ទណ្ឌកម្ម
នេះ អាមេរិកនិងហ៊ុំព័ទ្ធទ្រព្យសម្បត្តិ្ត របស់ក្រុមហ៊ុននិងបុគ្គលិកអ៊ីរ៉ងប្រចាំនៅ
អាមេរិក។ ទន្ទឹមនឹងនោះ អាមេរិកហាមប្រជាពលរដ្ឋឬក្រុមហ៊ុនអាមេរិកនិង
ធនាគាអន្តរជាតិធ្វើអាជីវកម្មជាមួយបណ្ដាមុខសញ្ញានេះ។ ទាក់ទិនដល់ការចរចារ
អំពីកម្មវិធីនុយក្លេអែររបស់អ៊ីរ៉ង់ រវាងទីភ្នាកងារថាមពលបរមាណូរអន្តរជាតិ IAEA
និងអ៊ីរ៉ង់ ដែលបានប្រព្រឹត្តទៅ​ នាថ្ងៃទី ១៣ ធ្នូ នៅ Tehran តំណាងភាគីអ៊ីរ៉ង់ លោក
Ali Asghar Sotanieh បានឲ្យដឹងថា៖ អ៊ីរ៉ង់និង IAEA បានឯកភាពដំណើរការវង់ចរចារ
ជាបន្ត នាថ្ងៃទី ១៦ មករា ឆ្នាំ ២០១៣ ដោយឈរលើស្មារតីស្ថាបនា សកម្មនិងទទួល
បាន ការរីកចំរើន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ