អាមេរិកបង្កើនដាក់ពង្រាយកងកំលាំងនៅអ៊ូស្ត្រាលី


អាមេរិកបង្កើនដាក់ពង្រាយកងកំលាំងនៅអ៊ូស្ត្រាលី - ảnh 1
អាមេរិកបង្កើនដាក់ពង្រាយកងកំលាំងនៅអ៊ូស្ត្រាលី (Image: VNA)

(VOVworld) – មជ្ឈដ្ឋានមន្ត្រីរបស់អាមេរិកបានឲ្យដឹងថា៖ ប្រទេសនេះពកំពុងពិនិត្យ មើលអំពីការបង្កើនដាក់ពង្រាយកងកំលាំងនៅអ៊ូស្ត្រាលី។ នេះគឺជាជំហានដាក់
ពង្រាយ មួយក្នុងគោលនយោបាយ “ធ្វើតុល្យភាពឡើងវិញ” នៃរដ្ឋអំណាចរបស់
ប្រធានាធិបតី អាមេរិក លោក Barack Obama នៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក។ តាមមន្ត្រី
មួយនាក់នៃ ក្រសួងការពារប្រទេសអាមេរិកបានឲ្យដឹងថា៖ ផែនការរបស់អាមេរិក
គឺបង្កើនដាក់ ពង្រាយយន្តហោះចំបាំងនិងយន្តហោះទម្លាក់គ្រាប់បែកនៅមូលដ្ឋាន
យោធានៅទីក្រុង Darwin ភាគខាងជើងអ៊ូស្រ្តាលី។ បញ្ហានេះនឹងត្រូវបានពិភាក្សា
នៅជំនួប ២+២ ប្រចាំឆ្នាំរវាងរដ្ឋមន្ត្រីការបរទេសអាមេរិក លោក John Kerry រដ្ឋមន្ត្រី
ការពារប្រទេស​អាមេរិក លោក Chuck Hagel ជាមួយរដ្ឋមន្ត្រីការបរទេសអ៊ូស្រ្តាលី
លោកស្រី Julie Bishop និងរដ្ឋមន្ត្រីការពារប្រទេសអ៊ូស្រ្តាលីលោក David Jonhson។
ក្នុងជំនួបនេះ ភាគីទាំង ២ នឹងពិភាក្សាអំពីការបង្កើនកិច្ចសហប្រតិបត្តិការយោធា
ក៏ដូចជា ការផ្តើមគំនិតបង្កើតប្រព័ន្ធខែលការពារកាំជ្រួចដើម្បីការពារបណ្ដាសម្ព័ន្ធ
មិត្តរបស់អាមេរិកនៅអាស៊ី។ ផែនការនេះគឺជាផ្នែកមួយក្នុងការបង្កើនទំនាក់ទំនង
យោធាជាមួយ សម្ព័ន្ធមិត្តក្នុងតំបន់របស់រដ្ឋអំណាច Obama។

នាថ្ងៃទី ១១ សីហា ថ្លែងមតិចំពោះមុខមជ្ឈដ្ឋានអ្នកសារព័ត៌មាននៅរដ្ឋធានី Sydney
អ៊ូស្រ្តាលី រដ្ឋមន្ត្រីការពារប្រទេសអាមេរិក លោក Chuck Hagel បានសង្កត់ធ្ងន់ថា៖ ក្រៅពីការបង្កើនកិច្ចសហប្រតិបត្តិការជាមួយបណ្ដាសម្ព័ន្ធមិត្តនិងដៃគូ គោលម៌ាគារ របស់អាមេរិកគឺបង្កើនការតាមដានបំរ៉ែបំរួលជុំវិញតំបន់ជំលោះនៅសមុទ្រខាង
កើតសំដៅបន្ធូស្រាលភាពតានតឹងនៅតំបន់សមុទ្រនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ