អាមេរិកបង្កើនទំនាក់ទំនងពាណិជ្ជកម្មជាមួយបណ្ដាប្រទេសអាហ្វ្រិក

(VOVworld) – នាយប់ថ្ងៃទី ៣០ មិថុនា ថ្លែងមតិក្នុងមហាវិទ្យាល័យ Cape Town អាហ្វ្រិក
ខាងត្បូង ប្រធានាធិបតីអាមេរិក លោក Barack Obama ដែលកំពុងមានបំពេញទស្សនកិច្ច
នៅប្រទេសនេះ បានចាត់ទុកថា៖ ទ្វីបអាហ្វ្រិកត្រូវបន្តដំណើរប្រជាធិបតេយ្យកែលំអរ
សមត្ថភាពដឹកនាំនិងបង្កប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ សំដៅអនុវត្តគោលដៅកាត់
បន្ថយភាពក្រីក្រ កែលំអរជីវភាពរស់នៅនិងសុខភាព របស់ប្រជាជន។ ប្រធានាធិបតី
អាមេរិកក៏បានប្រកាសការផ្តើមគំនិត “អាគ្គីស្នី សំរាប់ទ្វីបអាហ្វ្រិក”។ តាមនោះ អាមេរិក
នឹងវិនិយោគចំនួនប្រាក់ ៧ ពាន់លាន ដុល្លាអាមេរិកសំរាប់ការអភិវឌ្ឍន៍រោងចក្រអាគ្គិស
នីនៅប្រទេសអាហ្វ្រិកចំនួន ៦ គឺ ៖ Ethiopia Gana Kenya Liberia Nigieria និង​ Tanzania។ អាមេរិកបានសន្យា បន្តវិនិយោគចូលក្នុងបណ្ដាកម្មវិធីសុខាភិបាលនៅទ្វីបអាហ្វ្រិក
ជាពិសេសគឺ កម្មវិធីប្រយុទ្ធប្រឆាំងនឹង HIV/AIDS។ នាថ្ងៃទី ១ កក្កដា ប្រធានាធិបតី
Barack Obama បានទៅបំពេញទស្សនកិច្ចនៅ Tanzania៕

ប្រតិកម្មទៅវិញ

ផ្សេងៗ