អាមេរិកបញ្ជាក់ពីការយកចិត្តទុកដាក់របស់ខ្លួនក្នុងកិច្ចសហប្រតិបត្តិការជាមួយអាស៊ាន

(VOVWORLD) - នាថ្ងៃទី២៨ខែកុម្ភៈ នៅទីស្នាក់ការលេខាធិការដ្ឋានអាស៊ានប្រចាំនៅទីក្រុង Jakarta នៃប្រទេសឥណ្ឌូនេ ស៊ី បានប្រព្រឹត្តទៅកិច្ចប្រជុំលើកទី១០ នៃគណៈកម្មាធិការសហប្រតិបត្តិការរួម (JCC) រវាងអាស៊ាន - អាមេរិក។

នេះជាកិច្ចប្រជុំប្រចាំឆ្នាំថ្នាក់ឯកអគ្គរដ្ឋទូត សំដៅវាយតម្លៃនូវស្ថានភាពអនុវត្តន៍រាល់គម្រោងការនិងសកម្មភាពសហប្រតិបត្តិការក្នុងក្របខ័ណ្ឌនៃទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រអាស៊ាន-អាមេរិក។ ឯកអគ្គរដ្ឋទូត លោក Tran Duc Binh ប្រធានក្រុមបេសកកម្មវៀតណាមប្រចាំនៅអាស៊ាន បានចូលរួមក្នុងកិច្ចប្រជុំលើកនេះ។ នៅក្នុងកិច្ចប្រជុំ ប្រទេសអាស៊ាននិងអាមេរិកបានចែករំលែករាល់ការវាយតម្លៃសកម្ម អំពីការបោះជំហានសំខាន់នៃទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រនាពេលកន្លងទៅ ក៏ដូចជាកាអនុវត្តពេញលេញ នូវសកម្មភាពសហប្រតិបត្តិការនៃផែនការសកម្មភាព អាស៊ាន - អាមេរិក ដំណាក់កាល២០១៦-២០២០ លើគ្រប់វិស័យ ដែលបានរួមចំណែកនាំទំនាក់ទំនងដៃគូយុទ្ធសាស្ត្រកាន់តែស៊ីជម្រៅ និងប្រកបដោយប្រសិទ្ធភាពជាង។

នាពេលខាងមុខ ប្រទេសអាស៊ាននានានិងអាមេរិក បានសង្កត់ធ្ងន់លើអាទិភាពអនុ វត្តជាក់ស្តែងនូវលទ្ធផលទទួលបានក៏ដូចជា សេចក្តីសម្រេចចិត្តរបស់ថ្នាក់ដឹកនំា នៅបណ្តាកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក ព្រមទាំងរួមសហការយ៉ាងជិតស្និទ្ធិ ដើម្បីកំណត់នូវខ្លឹមសារសហប្រតិបត្តិការសមស្របនិងជាក់ស្តែង ដើម្បីដាក់បញ្ចូលក្នុងផែនការសកម្មភាពនាដំណាក់កាលខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ