អាមេរិកបានកំទិចមុខសញ្ញា IS រាប់រយនាក់នៅ Kobane

អាមេរិកបានកំទិចមុខសញ្ញា IS រាប់រយនាក់នៅ Kobane - ảnh 1
អាមេរិកបានកំទិចមុខសញ្ញា IS រាប់រយនាក់នៅ Kobane (CBSnews)

        Vovworld-នាថ្ងៃទី១៥តុលា វិមានបញ្ជាកកោនបានឲ្យដឹងថា ការវាយ​ប្រហារ​តាមជើងអាកាសដោយអាមេរិកនាំមុខបានកំទិចជនប្រដាប់អាវុធឥស្លាម​រាប់រយ
នាក់នៅក្នុងនិងជំវិញទីរួមស្រុក Kobane នៅព្រំដែនស៊ីរី ប៉ុន្តែទីរួមស្រុក​យុទ្ធសាស្ត្រ​នេះនៅមានគ្រោះអាសន្នត្រូវអង្គការរដ្ឋឥស្លាមស្វ័យប្រកាស IS នេះ​ទន្ទ្រានកាន់
កាប់ឡើងវិញ។ អ្នកនាំពាក្យវិមានបញ្ជាកកោនលោក John Kirby បានលើកច្បាស់
ថា បណ្ដាការវាយប្រហារតាមជើងអាកាសរបស់កំលាំងចំរុះ​បានបន្ថយលទ្ធភាព
តតាំងរបស់កំលាំង IS។ ប៉ុន្តែលោកបាន​ឲ្យ​ដឹង​ថា បណ្ដាមុខសញ្ញាសង្គ្រាមឥស្លាម
កំពុងហូរមកដំបន់នេះនៅឡើយ។ ប៉ុន្តែលោក Kirby ក៏បានឲ្យដឹងដែរថា គ្មានការ
គំរាមកំហែងចំពោះមុខណាចំពោះសន្តិសុខ​របស់រដ្ឋធានី Baghda ទេ។

        តាមបញ្ជាការដ្ឋានកណ្ដាលអាមេរិកថា ក្នុងអំឡុង២ថ្ងៃកន្លងមក បណ្ដា​យន្តហោះ
របស់អាមេរិកបានដំណើរការវាយប្រហារ១៨លើកនៅជិតទីរួមស្រុក Kobane និងវាយ
ប្រហារទៅលើអាគ៌ាចំនួន១៦ដោយ IS ទន្ទ្រានកាន់កាប់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ