អាមេរិកបន្តជួយឧបត្ថម្ភវៀតណាមធ្វើសម្អាតបរិស្ថាននៅព្រលានយនហោះ Da Nang


(VOV)_ក្នុងក្របខ័ណ្ឌនៃដំណើរបំពេញទស្សនកិច្ចនៅវៀតណាម នាព្រឹក
ថ្ងៃទី១៥ សីហា នាយឧត្តមសេនីយ៍ Martin Dempsey ប្រធានក្រុមប្រឹក្សារសេនា
ធិ​ការ​កងទ័ពអាមេរិក បានទៅពិនិត្យគំរោងការណ៍ធ្វើសម្អាតបរិស្ថានដែលត្រូវ
បំពុល​ដោយជាតិគីមីពុលពណ៌លឿងទុំ/ Dioxin នៅព្រលានយន្តហោះ Da Nang។

អាមេរិកបន្តជួយឧបត្ថម្ភវៀតណាមធ្វើសម្អាតបរិស្ថាននៅព្រលានយនហោះ Da Nang - ảnh 1
អាមេរិកបន្តជួយឧបត្ថម្ភវៀតណាមធ្វើសម្អាតបរិស្ថាននៅព្រលានយនហោះ Da Nang
(រូបថតVNA)

          នៅទីនេះ នាយឧត្តមសេនីយ៍ Martin Dempsey បានសម្ដែងនូវការពេញចិត្ត​ចំពោះល្បឿនដំណើការនៃគំរោងការណ៍នេះ។ ទន្ទឹមនឹងនោះ លោកក៏បានអោយ
ដឹងថា៖  ក្រសួងការពារជាតិអាមេរិកនឹងបន្តជួយឧបត្ថម្ភវៀតណាមធ្វើសម្អាតបរិ
ស្ថាន​ត្រូវបំពុលដោយជាតិ Dioxin នេះនៅព្រលានយន្តហោះ Da Nang ។ ​នាយឧត្តមសេនីយ៍បានអះអាងថា៖នឹងដោះស្រាយរាល់បញ្ហានៅសេសសល់ក្រោយ សង្គ្រាមរវាងអាមេរិកនិងវៀតណាម  ព្រមទាំងជំរុញការពង្រឹងនិងពង្រីកទំនាក់ទំនង​រវាងប្រជាជននៃប្រទេសទាំងពីរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ