អាមេរិកបានប្តឹងរុស្ស៊ីទៅកាន់អង្គការពាណិជ្ជកម្មពិភពលោក

(VOVWORLD) - នាថ្ងៃទី២៩ខែសីហា អាមេរិកបានចាប់ផ្តើមដំណើរការដាក់ពាក្យបណ្តឹង ប្រឆាំងនឹងរុស្ស៊ីទៅកាន់អង្គការពាណិជ្ជកម្មពិភពលោក (WTO) ស្តីអំពីការដែល រុស្ស៊ីបានប្រើ"វិធានការគាំពារពិសេស" ដើម្បីបង្កើនពន្ធលើទំនិញនាំចូលពី សហរដ្ឋអាមេរិកសំដៅសងសឹកការដែលទីក្រុងវ៉ាស៊ីនតោនបានវាយពន្ធលើ លើផលិតផលអាលុយមីញ៉ូមនិងដែកថែបរបស់រុស្ស៊ី។
អាមេរិកបានប្តឹងរុស្ស៊ីទៅកាន់អង្គការពាណិជ្ជកម្មពិភពលោក - ảnh 1 ទីស្នាក់ការនៃអង្គការពាណិជ្ជកម្មពិភពលោក (WTO) នៅប្រទសស្វ៊ីស

មុននោះ អាមេរិកចាត់ទុកថារុស្ស៊ីបានរំលោភលើបទបញ្ញត្តិនៃអង្គការពាណិជ្ជកម្មពិភពលោកដោយសារកំរិតពន្ធបន្ថែមទាំងនោះដែលត្រឹមតែដាក់លើ ទំនិញនាំចូលពីអាមេរិកប៉ុណ្ណោះទេ តែមិនមែនដាក់លើទំនិញនាំចូលពីប្រទេស ផ្សេងៗទៀតទេ ហើយដោយសារកំរិតថ្មីនេះខ្ពស់ជាងតំរិតពន្ធអតិបរមារតាមការ កំណត់របស់អង្គការ  WTO ។ ប្រទេសរុស្ស៊ីនឹងមានរយៈពេល ៦០ថ្ងៃដើម្បី ដោះ ស្រាយជម្លោះនេះ ហើយរហូតមកដល់ពេលផុតកំណត់ខាងលើនេះ សហរដ្ឋ អាមេរិកអាចស្នើឱ្យអង្គការពាណិជ្ជកម្មពិភពលោកបង្កើតគណៈកម្មាធិការមួយ ដើម្បីកាត់ក្តីជម្លោះនេះផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ