អាមេរិកបានអះអាងជាថ្មីម្ដងទៀតកិច្ចសន្យាចំពោះសន្ធិសញ្ញាការពារដែនដីជាមួយហ្វិលីពីន

(VOVworld) – នាថ្ងៃទី ១ មិថុនា អាមេរិកបានអះអាងជាថ្មីម្ដងទៀតកិច្ចសន្យារបស់
វ៉ាស៊ីនតោនចំពោះសន្ធិសញ្ញាការពារដែនដីជាមួយហ្វិលីពីន។ កិច្ចសន្យានេះត្រូវបាន
នាំចេញក្នុងជំនួបវាងរដ្ឋមន្ត្រីក្រសួងការពារប្រទេសអាមេរិក លោក Chuck Hagel ជាមួយសមភាគីហ្វិលីពីន លោក Voltaire Gazmin នៅខាងក្រៅសន្និសីទសន្តិសុខទ្វីប
អាស៊ី (ជំនួបសន្ទនា Shangri-La) លើកទី ១២ នៅសឹង្ហបុរី។ ថ្លែងមតិចំពោះមុខមជ្ឈដ្ឋាន
អ្នកសារព័ត៌មាន អ្នកនាំពាក្យក្រសួង ការពារប្រទេសអាមេរិក លោក Geogre Little បាន
ឲ្យដឹងថា៖ រដ្ឋមន្ត្រី Hagel សង្កត់ធ្ងន់ទៅលើសារៈសំខាន់របស់ហ្វិលីពីនក្នុងឋានៈជា
សម្ព័ន្ធមិត្តរបស់អាមេរិក។ ទន្ទឹនឹងនោះ លោក Hagel បានអះអាងឡើងវិញកិច្ចសន្យា
របស់អាមេរិកចំពោះ សន្ធិសញ្ញាការពារដែនដីទ្វេភាគីនេះ ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ