អាមេរិកប្រកាសផែនការវាយប្រហារស.ប.បកូរ៉េ

អាមេរិកប្រកាសផែនការវាយប្រហារស.ប.បកូរ៉េ - ảnh 1
នាវាពិឃាត USS Carl Vinson មកកាន់កំពង់ផែ Busan កូរ៉េខាងត្បូងនាថ្ងៃទី១៥ មិនា
(រូបថត៖Kyodo/TTXVN)

(VOVworld) - នាថ្ងៃទី១១ មេសា ប្រភពព័ត៌មានការទូតនានាឲ្យដឹងថា មុននឹង
កិច្ចប្រជុំកំពូលចិន-អាមេរិកនាដើមខែមេសានោះ អាមេរិកបានជូនដំណឹងជាមួយ
ជប៉ុនថា ប្រទេសនេះអាចនឹងអនុវត្តវិធានការយោធាចំពោះស.ប.បកូរ៉េ ប្រសិនបើ
ចិនមិនបង្កើនសម្ពាធដើម្បីព្យុងយ៉ាងបញ្ឈប់កម្មវិធីកាំជ្រួចនិងនុយ ក្លេអ៊ែរនោះទេ។
ក្នុងបម្រែបម្រួលទាក់ទិនមួយទៀតនាថ្ងៃដដែល សារព័ត៌មានស.ប.បកូរ៉េ
ព្រមាន ថា ប្រទេសនេះនឹងអនុវត្តការវាយប្រហារដោយនុយក្លេអ៊ែរទៅលើអាមេរិក
 ប្រសិនបើមានសញ្ញាបង្ករឿងហេតុណាក៏ដោយ ក្រោយពីនាវាចម្បាំងមួយក្រុម
របស់អាមេរិកបានឈានចូលតំបន់សមុទ្រប៉ាស៊ីហ្វិកខាងលិច៕

ប្រតិកម្មទៅវិញ

ផ្សេងៗ