អាមេរិកប្រកាសពេលវេលាវាយពន្ធថ្មីលើទំនិញចិន

(VOVWORLD) - នាថ្ងៃទី៧ខែសីហារដ្ឋាភិបាលអាមេរិកបានមានសេចក្តីជូនដំណឹងអំពីការវាយពន្ធដាក់ទណ្ឌកម្មដំបូង ២៥% លើទំនិញប្រទេសចិន ដែលស្មើនឹងតំលៃ៥០ ពាន់លាន ដុលារ អាមេរិក ដែលនឹងត្រូវអនុវត្តជាផ្លូវការចាប់ពីថ្ងៃទី ២៣ ខែសីហាខាង មុខនេះ។
អាមេរិកប្រកាសពេលវេលាវាយពន្ធថ្មីលើទំនិញចិន - ảnh 1ការងវាយពន្ធដាក់ទណ្ឌកម្មដំបូង ២៥% លើទំនិញប្រទេសចិន ដែលស្មើនឹងតំលៃ ៥០ ពាន់លានដុលារអាមេរិក ដែលនឹងត្រូវអនុវត្តជាផ្លូវការចាប់ពីថ្ងៃទី ២៣ ខែសីហាខាង មុខនេះ។

សេចក្តីជូនដំណឹងរបស់ការិយាល័យតំណាងពាណិជ្ជកម្មអាមេរិក លោក Robert Lighthizer បានអះអាងថា ការស៊ើបអង្កេតយ៉ាងដិតដល់របស់ស្ថាប័ននេះបាន សរឲ្យឃើញថា សកម្មភាព គោលនយោបាយ និងរបៀបអនុវត្តរបស់ចិនដែល ពាក់ព័ន្ធនឹងការផ្ទេរប្រគល់ បច្ចេកវិទ្យា ទ្រព្យសម្បត្តិបញ្ញា និងការផ្លាស់ប្តូរថ្មី គឺមិនសមហេតុសមផលឡើយ ហើយក៏បង្កឡើងឲ្យមានការរើសអើងនិងដាក់ សម្ពាធលើ វិស័យពាណិជ្ជកម្មអាមរិកផងដែរ។យោងតាមសេចក្តីជូនដំណឹងនេះ ដែរ មានមុខទំនិញថ្មីបន្ថែមទៀតចំនួន២៧៩មុខរបស់ចិននឹងត្រូវបានរងការវាយ ពន្ធថ្មី ២៥% ដូចជាម៉ូតូ ម៉ាស៊ីនអូស ម៉ូរទ័រនិងឧបករណ៍កសិកម្មជាដើម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ