អាមេរិកព្រមានលទ្ធភាពវាយប្រហារភេរវកម្មនៅអាហ្វ្រិកខាងត្បូង


អាមេរិកព្រមានលទ្ធភាពវាយប្រហារភេរវកម្មនៅអាហ្វ្រិកខាងត្បូង - ảnh 1
អាមេរិកព្រមានលទ្ធភាពវាយប្រហារភេរវក្មនៅអាហ្វ្រិកខាងត្បូង (Image: VNA)

(VOVworld) – នាថ្ងៃទី ៤ មិថុនា​ ស្ថានទូតអាមេរិកប្រចាំនៅអាហ្វ្រិកខាងត្បូង
បានព្រមាន​ប្រជាពលរដ្ឋនៃប្រទេសនេះអំពីលទ្ធភាពកើតមានឡើងការវាយ
ប្រហារភេរវកម្មនៅបណ្ដាទីក្រុងធំៗនៅប្រទេសអាហ្វ្រិកនេះ។​ ក្នុងសេចក្តីប្រកាស
លើគេហទំព័ណ៌រស្ថានទូតអាមេរិក ប្រចាំនៅអាហ្វ្រិកខាងត្បូងបានឲ្យដឹងថា៖
រដ្ឋាភិបាលអាមេរិកទទួលបានព័ត៌មានថា៖ បណ្ដាក្រុមភេរវកម្មកំពុងរៀបចំ
ផែនការវាយប្រហារតម្រង់ទៅលើមជ្ឈមណ្ឌលពាណិជ្ជកម្ម នៅទីក្រុង Johannesburg
 និងទីក្រុង Cape Town នាពេលថ្មីៗនេះ។ នេះគឺជាទីកន្លែងដែល ប្រជាពលរដ្ឋ
អាមេរិកតែងតែនៅអាហ្វ្រិកខាងត្បូងធ្វើដំណើរទៅវិញទៅមក។ ស្ថានទូត
អាមេរិកបានលើកច្បាស់ថា៖ ព័ត៌មានពោលខាងលើត្រូវបាននាំចេញក្នុង
កាលៈទេសៈអង្គការ​ រដ្ឋឥស្លាមស្វ័យប្រកាស  (IS) កំពុងអំពាវនាវបណ្ដាមុខ
សញ្ញាគាំទ្រដំណើរការវាយប្រហារលើ ពិភពលោកទាំងមូលក្នុងខែបុណ្យឥស្លាម
Ramadan។​ ប៉ុន្តែ អ្នកនាំពាក្យក្រសួងការបរទេស អាហ្វ្រិកខាងត្បូង លោក
Clayson Monyela បានអះអាងថា៖ បណ្ដាស្ថាប័នសន្តិសុខនៃប្រ ទេសនេះ
ពេញលេញសមត្ថភាពធានាសន្តិសុខក្នុងប្រទេសនិងសុវត្ថិភាពរបស់ប្រជា
ពលរដ្ឋ ទាំងមូល៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ