អាមរិករៀបចំបុណ្យសពជូនចំពោះអតីតប្រធានាធិបតីអាមរិកលោក George Herbert Walker Bush

(VOVWORLD) -      នាថ្ងៃទី១ ខែធ្នូ ថ្នាក់ដឹកនាំសភាអាមេរិក បានឲ្យដឹងថាពិធីបុណ្យសពរបស់ អតីតប្រធានាធិបតីអាមរិក លោក George  Herbert  Walker  Bush នឹងត្រូវបានប្រារព្ធឡើងនៅឯវិមាន Capitol ដែលជាទីតាំងដ៏ល្បីរបស់សភាអាមេរិក។
អាមរិករៀបចំបុណ្យសពជូនចំពោះអតីតប្រធានាធិបតីអាមរិកលោក George  Herbert Walker  Bush - ảnh 1 អតីតប្រធានាធិបតីអាមរិក លោក George  Herbert  Walker  Bush

លោក George  Herbert  Walker  Bush ទើបបានទទួលមរណភាពក្នុងជន្មាយុ ៩៤ឆ្នាំ ហើយពិធីបុណ្យសពរបស់លោកត្រូវបានគេចាត់ទុកថាជា«ពិធីមួយដ៏មានកិត្តិយសបំផុត" របស់សហរដ្ឋអាមេរិក។ ពិធីរំលឹកវិញ្ញាក្ខ័ន្ធនៃអតីតប្រធានាធិបតីអាមេរិកលើកទី ៤១ របនេះ នឹងប្រព្រឹត្តទៅនៅ Rotunda នាយប់ថ្ងៃ៣ខែធ្នូខាងមុខ។ ក្នុងថ្ងៃដដែលនោះ ប្រធានាធិបតីអាមេរិក លោក Donald Trump ក៏បានបញ្ជាឱ្យបង្ហូតទង់ជាតិពាក់កណ្តាលក្នុងរយៈពេល ៣០ ថ្ងៃនៅទូទាំងប្រទេសអាមេរិក ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ