អាមេរិករំលឹខួបលើកទី១៤ទិវាការវាយប្រហារភេវរកម្មទី ១១ កញ្ញា

អាមេរិករំលឹខួបលើកទី១៤ទិវាការវាយប្រហារភេវរកម្មទី ១១ កញ្ញា - ảnh 1
អាមេរិករំលឹខួបលើកទី១៤ទិវាការវាយប្រហារភេវរកម្មទី ១១ កញ្ញា (Image: VNA)


(VOVworld) – នាថ្ងៃទី ១១ កញ្ញា ប្រទេសអាមេរិកបានរៀបចំបណ្តាសកម្មភាព
 រំលឹកខួបលើកទី ១៤ ទិវាការវាប្រហារភេវរកម្មទី ១១ កញ្ញា ដែលធ្វើ ឲ្យមនុស្ស
ចំនួន​ ៣ ពាន់នាក់ត្រូវស្លាប់និងបាត់ខ្លួន។ នាព្រឹកព្រលឹមថ្ងៃដដែល ប្រជាពល
រដ្ឋអាមេរិកនៅរដ្ឋធានី Washington DC ទីក្រុង New York  និងទីក្រុង Shankville
 នៅរដ្ឋ Pennsylvania បានរំលឹកវិញ្ញាណខ័ណ្ឌនិងបួងសួងសំរាប់ជន រងគ្រោះ
ដែលបានបាត់បង់ជីវិត។ មុននោះ សាច់ញាតិនៃបណ្ដាជនរងគ្រោះបាន
ប្រមូលផ្តុំនៅសួនឧទ្យានជាតិ Sherwood Island នៅរដ្ឋ Connecticut ដើម្បីរៀបចំ
 ពិធីរំលឹកវិញ្ញាណក្ខន្ធជនរងគ្រោះ។ ក្នុងព្រឹត្តិការណ៍ទាក់ទិនមួយទៀត ប៉ូលីស
អាមេរិកបានចាប់ខ្លួនមុខសញ្ញាបុរសមួយនាក់ដែលរស់នៅរដ្ឋ Florida ពីបទមាន
ឧបាយកលវាយប្រហារដោយគ្រាប់បែកទៅលើទីកន្លែងសាធារណៈនៅទីក្រុង
 Kansas រដ្ឋ Missouri។ ក្នុងករណីតុលាកាកាត់ទោសថាមានទោសគឺ មុខសញ្ញា
នេះអាចត្រូវបានជាប់គុក ២០ ឆ្នាំ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ