អាមេរិកស្នើឲ្យ WTO ស៊ើបអង្កេតលើរាល់វិធានការវាយពន្ធសងសឹករបស់ដៃគូជាច្រើន

(VOVWORLD) -យោងតាមទីភ្នាក់ងារសារព័ត៌មាន Reuters (អង់គ្លេស) បានឥឲ្យដឹង អាមេរិកបានស្នើឲ្យ អង្គការពាណិជ្ជកម្មពិភពលោក (WTO)បង្កើតស្ថាប័នដោះ ស្រាយជំលោះដែលពាក់ព័ន្ធនឹងរាល់វិធានការវាយពន្ធពីបណ្តាដៃគូពាណិជ្ជកម្មសំដៅសងសឹកការ ដែលទីក្រុងវ៉ាស៊ីនតោន វាយពន្ធក្នុងកំរិតថ្មីចំពោះមុខទំនិញ អាលុយមីញ៉ូម ដែកថែបនាំចេញផងដែរ។ 
អាមេរិកស្នើឲ្យ WTO ស៊ើបអង្កេតលើរាល់វិធានការវាយពន្ធសងសឹករបស់ដៃគូជាច្រើន - ảnh 1 អាមេរិកស្នើឲ្យ WTO ស៊ើបអង្កេតលើរាល់វិធានការវាយពន្ធសងសឹករបស់ដៃគូជាច្រើន

Reuters ក៏បានដកស្រង់ប្រភព ព័ត៌មានពីមន្ត្រីអាមេរិក មួយរូបបានឲ្យដឹងថា ទីក្រុងវ៉ាស៊ីនតោន បានដាក់ ជូន សំណើរទៅកាន់ អង្គការ WTO នាថ្ងៃទី១៨ខែតុលា សំដៅដាស់តឿន ស្ថាប័ននេះអនុវត្តការស៊ើប អង្កេតអំពីកញ្ចប់ពន្ធដែលចិន សហភាពអឺរ៉ុប កាណាដា និងមិកស៊ិក បានវាយទៅ លើទំនិញអាមេរិក បន្ទាប់ពីអាមេរិកវាយពន្ធ ២៥% លើផលិតផលដែកថែប និង ១០%លើទំនិញនាំចេញផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ