អាមេរិកសម្តែងនូវការព្រួយបារម្មហ៍ចំពោះសេចក្តីថ្លែងការបស់ព្យុងយ៉ាង

(VOVworld) – នាថ្ងៃទី ២៦ មិនា មជ្ឈដ្ឋានមន្ត្រីអាមេរិកបានអះអាងថា៖ សេចក្តីប្រកាស
អំពីការវាយប្រហាតម្រង់ទៅលើបណ្ដាមូលដ្ឋានយោធារបស់អាមេរិកក្នុងតំបន់ប៉ាស៊ីហ្វិក
ដែលត្រូវបាន ស.ប.ប.ក.​ នាំចេញនាពេលថ្មីៗនេះ គឺធ្ងន់ធ្ងរណាស់។ ប្រតិកម្មរបស់អាមេរិក
ត្រូវបាននាំចេញ បន្ទាប់ពី ១ ថ្ងៃ ទីភ្នាក់ងារសារព័ត៌មានមជ្ឃឹមនៃ ស.ប.ប.ក KCNA បាន
ដកស្រង់សេចក្តីថ្លែងការមួយរបស់បញ្ជាការដ្ឋានកំពូលកងទ័ពប្រជាជន ស.ប.ប.ក. អំពី
ការវាយប្រហាទៅ លើគោលដៅនោះរបស់អាមេរិក។ ថ្លែងមតិចំពោះមជ្ឈដ្ឋានអ្នកសារ
ព័ត៌មាននៅរដ្ឋធានី វ៉ាស៊ីនតោន អាមេរិក អ្នកនាំពាក្យមន្ទីបញ្ចកោណ លោក George Little បានសម្តែងនូវការព្រួយបារម្ម​ណ៍ចំពោះបណ្ដាសេចក្តីថ្លែងការរបស់ព្យុងយ៉ាង ទន្ទឹមនឹង
នោះ ប្រកាសថា៖ អាមេរិក ត្រៀមខ្លួនជាស្រេចទប់ទល់នឹងរាល់ ហេតុរណ៍កើតមានឡើង។ នាថ្ងៃដ៏ដែល អ្នកនាំពាក្យសេតវិមាន លោក Jay Carney បានចាត់ទុកថា៖ កាយវិការរបស់
ស.ប.ប.ក. នឹងធ្វើឲ្យភាពតានតឹងលើឧបទ្វីបកូរ៉េឡើងជណ្តើរនិងជះឥទ្ធិពលអក្រក់ដល់
ប្រទេសផ្សេងៗ ទៀតផង៕

អាមេរិកសម្តែងនូវការព្រួយបារម្មហ៍ចំពោះសេចក្តីថ្លែងការបស់ព្យុងយ៉ាង - ảnh 1
សេចក្តីប្រកាសអំពីការវាយប្រហាតម្រង់ទៅលើបណ្ដាមូលដ្ឋានយោធារបស់ អាមេរិកក្នុងតំបន់ប៉ាស៊ីហ្វិក ដែលត្រូវបាន ស.ប.ប.ក. នាំចេញនាពេលថ្មីៗនេះ គឺធ្ងន់ធ្ងរណាស់។ (Image: Internet)


ប្រតិកម្មទៅវិញ

ផ្សេងៗ