អាមេរិកអាចជួបចរចារជាមួយព្យុងយ៉ាង

(VOVworld) – ក្នុងដំណើរទស្សនកិច្ចនៅជប៉ុន នាថ្ងៃទី​១៤ មេសា រដ្ឋមន្ត្រីការបរទេស
អាមេរិក លោក John Kerry បានដាស់តឿន ស.ប.ប.ក. បញ្ឈប់រាល់ទង្វើ ដែលធ្វើឲ្យ
ភាពតានតឹងលើឧបទ្វីបកូរ៉េឡើងជណ្តើនិងឲ្យដឹងថា៖ អាមេរិកអាចជួបចរចារជាមួយ
ប្រទេសនេះ។ ថ្លែងមតិចំពោះមុខមជ្ឃដ្ឋានអ្នកសារ ព័ត៌មាន បន្ទាប់ពីការចរចារជាមួយ
សមភាគីជប៉ុន លោក Fumio Kishida រដ្ឋមន្ត្រី ការបរទេសអាមេរិក លោក John Kerry
បានចាត់ទុកថា៖ ការចរចារគឺជាដំណោះស្រាយដែលនាំមកសន្តិភាពលើឧបទ្វីបកូរ៉េ។
ប៉ន្តែ  មន្ត្រីអាមេរិកនេះក៏បានអះអាងថា៖ អាមេរិកនឹងអនុវត្តរាល់វិធានការការពារបណ្ដា
សម្ព័ន្ធមិត្តរបស់ខ្លួនក្នុងនោះមានជប៉ុន។ រីឯខ្លួនវិញ រដ្ឋមន្ត្រីការបរទេសជប៉ុន លោក
Fumio Kishida បានលើកច្បាស់ថា៖ ព្យុងយ៉ាងត្រូវបញ្ឈប់រាល់ទង្វើដែល អាចធ្វើឲ្យ
ស្ថានភាពលើឧបទ្វីបកូរ៉េស្មុគស្មាញថែមទៀត។ ទន្ទឹមនឹងនោះព្យុងយ៉ាងត្រូវមានការ
បោះជំហានជាក់ស្តែងដើម្បីជំរុញដំណើរការគ្មាននុយក្លេអ៊ែរលើលើឧបទ្វីបកូរ៉េ។ ជប៉ុន
ក៏បានដាស់តឿន ស.ប.ប.ក. អនុវត្តបណ្ដាការព្រមព្រៀង ដែលទទួលបាន ក្នុងការចរចារ
៨ ភាគី និងគោរពរាល់សេចក្តីសម្រេចចិត្តនៃក្រុមប្រឹក្សាសន្តិសុខ អ.ស.ប. ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ