អាមេរិកអំពាវនាវឲ្យចិនទទួលយកតួនាទីដឹកនាំក្នុងដំណើរការអនុវត្តន៍បទដាក់ទ័ណ្ឌកម្មទៅលើកូរ៉េខាងជើង

អាមេរិកអំពាវនាវឲ្យចិនទទួលយកតួនាទីដឹកនាំក្នុងដំណើរការអនុវត្តន៍បទដាក់ទ័ណ្ឌកម្មទៅលើកូរ៉េខាងជើង - ảnh 1
អនុរដ្ឋមន្រ្តីការបរទេសអាមេរិកលោក Antony Blinken (រូបថត៖Reuters)

(VOVworld) - អនុរដ្ឋមន្រ្តីការបរទេសអាមេរិកលោក Antony Blinken នាថ្ងៃទី២៩ មិនា
 បានប្រកាសថា ប្រសិនបើកូរ៉េខាងជើងបន្តជំរុញកម្មវិធីអភិវឌ្ឍន៍អាវុធនោះ អាមេរិក
នឹងត្រូវអនុវត្តន៍វិធានការការពារដែលចិនមិនចូលចិត្ត។ថ្លែងមតិនៅសភាបណ្ឌិត
Brookings លោក Antony Blinken ចាត់ទុកថា ព្យុងយ៉ាងកំពុងខិតមកជិតកម្មសិទ្ធិ
ចំពោះកាំជ្រួចមីស៊ីលផ្ទុកក្បាលគ្រាប់នុយក្លេអ៊ែរដែលអាចហោះរំលងទ្វីបទៅកាន់
អាមេរិក។តាមអនុរដ្ឋមន្រ្តីការបរទេសអាមេរិករូបនេះថា បើទោះបីជាឥទ្ធិពលរបស់
ចិនចំពោះកូរ៉េខាងជើងបានថយចុះក្ដី ប៉ុន្តែនាពេលកន្លងទៅ ប៉េកាំងនៅតែមាន
ជញ្ជីងសេដ្ឋកិច្ចចំពោះព្យុងយ៉ាង។លោក Antony Blinken ក៏បានអំពាវនាវឲ្យចិន
ទទួលយកតួនាទីដឹកនាំក្នុងដំណើរការអនុវត្តន៍បទដាក់ទ័ណ្ឌកម្មតម្រង់ទៅលើ
កូរ៉េខាងជើង។លោកបានឲ្យដឹងថែមទៀតថា អាមេរិកត្រៀមជាស្រេចផ្គត់ផ្គង់
ព័ត៌មានបច្ចេកទេសសំរាប់ចិនអំពីប្រព័ន្ធមីស៊ីលដែលវាស៊ីនតោនកំពុងពិចារណា
 ដាក់ពង្រាយនៅកូរ៉េខាងត្បូងដើម្បីទប់ទល់នឹងការគំរាមកំហែងពីកូរ៉េខាងជើង
 តាមនោះចង់ធានាជាមួយប៉េកាំងថា ប្រព័ន្ធនេះមិនជះឥទ្ធិពលទៅលើផល
ប្រយោជន៍យុទ្ធសាស្ត្ររបស់ប្រទេសភាគឦសានទ្វីបអាស៊ីនេះឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ