អាមេរិកអំពាវនាវឲ្យចិនរៀបចំរចនាសម្ព័ន្ធការគ្រប់គ្រងសេដ្ឋកិច្ចឡើងវិញ

អាមេរិកអំពាវនាវឲ្យចិនរៀបចំរចនាសម្ព័ន្ធការគ្រប់គ្រងសេដ្ឋកិច្ចឡើងវិញ - ảnh 1
សេតវិមានក៏បានសម្តែងការអរិចិត្តចំពោះ ស្ថានភាពរំលោភលើកម្មសិទ្ធិបញ្ញាដ៏ខ្ពស់នៅចិន ផងដែរ។ (Image: Vietnam+)

(VOVworld)  -  របាយការណ៍ជាប្រចាំឆ្នាំរបស់តំណាងពាណិជ្ជកម្មអាមេរិក (USTR) ដែលត្រូវបានរាយការណ៍នៅរដ្ឋសភាអាមេរិក នាថ្ងៃទី ២៤ ធ្នូ បានវាយតំលៃថា៖ ប៉េកាំងទទួលបានការរីកចំរើនយ៉ាងសកម្មបន្ទាប់ពីចូលរួមអង្គការពាណិជ្ជកម្មពិភព
លោក (WTO)។ អាមេរិកចាត់ទុកថា៖ ទោះបីជាមានការកំណែទម្រង់លើវិស័យ
សំខាន់មួយចំនួនក្តី ប៉ុន្តែ បញ្ហាជាច្រើនក្នុងសកម្មភាពនៃអង្គភាពអាជីវកម្មចិននៅ
សេសសល់ ដូចជា៖ ការកាត់បន្ថយ ឬ ដាក់កំរិតចំពោះបណ្ដាមុខទំនិញនាំចូល
និងការគាំពារអង្គ ភាពអាជីវកម្មក្នុងប្រទេស។ ក្រៅពីនោះ សេតវិមានក៏បាន
សម្តែងការអរិចិត្តចំពោះ ស្ថានភាពរំលោភលើកម្មសិទ្ធិបញ្ញាដ៏ខ្ពស់នៅចិន
ផងដែរ។ វ៉ាស៊ីនតោនក៏បានអំពាវនាវ ឲ្យប៉េកាំងរៀបចំរចនាសម្ព័ន្ធអង្គភាព
អាជីវកម្មរដ្ឋឡើងវិញ  លុបចោលអាទិភាពចំពោះ មណ្ឌលនេះ។ ក្រៅពីនោះ
USTR បានស្នើឲ្យប៉េកាំងពិនិត្យមើលតំណែទម្រង់ប្រព័ន្ធគត្តិយុត្តសំដៅ
អនវុត្តល្អជាងក្នុងកិច្ចការពារកម្មសិទ្ធិបញ្ញា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ