អាមេរិកអះអាងនូវគោលជំហរដ៏រឹងមាំចំពោះសាធារណរដ្ឋ ប.ប.ក

(VOVWORLD) -ក្នុងស្ថានភាពទំនាក់ទំនងរវាងប្រទេសកូរ៉េទាំងពីរកំពុងមានសញ្ញាល្អប្រសើរនោះ នាថ្ងៃទី ១០ កុម្ភៈ អនុប្រធានាធិបតីអាមេរិក លោក Mike Pence នៅតែអះអាងថា អាមេរិក និងសម្ព័ន្ធមិត្តនឹងសាមគ្គីគ្នាជានិច្ច ក្នុងកិច្ចខិត្តខំប្រឹងប្រែងឯកោសាធារណរដ្ឋ ប.ប.ក។ 
អាមេរិកអះអាងនូវគោលជំហរដ៏រឹងមាំចំពោះសាធារណរដ្ឋ ប.ប.ក - ảnh 1អាមេរិកអះអាងនូវគោលជំហរដ៏រឹងមាំចំពោះសាធារណរដ្ឋ ប.ប.ក 

ថ្លែងមតិក្រោយពេលបំពេញទស្សនកិច្ចនៅកូរ៉េខាងត្បូង ដើម្បីចូលរួមពិធីបើកអំឡាំពិករដូវរងារ PyeongChang ២០១៨ នោះ លោក Pence បានឲ្យដឹងថា លោកនឹងប្រធានាធិបតីកូរ៉េខាងត្បូងលោក Moon Jae-in បានឯកភពបន្តរក្សាគោលជំហរដ៏រឹងមាំ ក៏ដូចជាខិតខំប្រឹងប្រែងប្រឆាំងសាធារណរដ្ឋ ប.ប.កផងដែរ។ លោកបានសង្កត់ធ្ងន់ថា ប្រសិនបើកូរ៉េខាងជើងមិនលុបចោលកម្មវិធីនុយក្លេអ៊ែរ និងកាំជ្រួចមីស៊ីលនោះ កឺអាមេរិក កូរ៉េខាងត្បូង និងជប៉ុននៅតែឯកោប្រទេសនេះទាំងផ្នែការទូត និងសេដ្ឋកិច្ចផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ