អាមេរិកអះអាងអំពីការរក្សារាល់ការប្តេជ្ញាយ៉ាងរឹងមាំជាមួយអង្គការណាតូ

(VOVWORLD) -  នាថ្ងៃទី ២៣ ខែមីនា រដ្ឋមន្រ្តីការបរទេសអាមេរិក លោក Antony Blinken បានសន្យាក្នុងការកសាងនិងធ្វើឲ្យប្រសើរឡើងវិញនូវសម្ព័ន្ធមិត្តយោធានៃអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) ព្រមទាំងចែករំលែកផែនការរបស់អាមេរិកអំពីលទ្ធភាពនៃការដកកងទ័ពចេញពីអាហ្វហ្គានីស្ថានផងដែរ។
អាមេរិកអះអាងអំពីការរក្សារាល់ការប្តេជ្ញាយ៉ាងរឹងមាំជាមួយអង្គការណាតូ - ảnh 1រដ្ឋមន្រ្តីក្រសួងការបរទេសអាមេរិកលោក Antony Blinken (ខាងឆ្វេង) និងអគ្គលេខាធិការអង្គការណាតូលោក Jens Stoltenberg ។ (រូបភាព៖Reuters)

អញ្ជើញថ្លែងក្នុងដំណើរទស្សនកិច្ចលើកដំបូងរបស់ខ្លួនទៅកាន់ទីស្នាក់ការអង្គការណាតូ នៅទីក្រុងប្រ៊ុច សែល (ប្រទេស បែលហ្ស៊ិក) រដ្ឋមន្ត្រីការបរទេស     អាមេរិក លោក Blinken បានបញ្ជាក់ថា សម្ព័ន្ធភាពនេះកំពុងស្ថិតក្នុងដំណាក់កាលដ៏សំខាន់ ដើម្បីឆ្លើយតបទៅនឹងការគំរាមកំហែងនៅទូទាំងពិភពលោក ក៏ដូចជា បញ្ហានៃការប្រែប្រួលអាកាសធាតុផងដែរ។

ចំពោះលទ្ធភាពនៃការដកកងទ័ពចេញពីប្រទេសអាហ្វហ្គានីស្ថាន លោក Blinken បានឲ្យដឹងថាសហរដ្ឋអាមេរិកកំពុងតែវាយតម្លៃចំពោះវិធានការណ៍នានា ដោយបន្តផ្ទៀងស្តាប់ និងពិគ្រោះយោបល់ជាមួយសម្ព័ន្ធមិត្ត។ តាមគម្រោងបណ្តារដ្ឋមន្រ្តីការបរទេសអង្គការណាតូ នឹងពិភាក្សាគ្នាអំពីប្រទេសអាហ្វហ្គានីស្ថាន ក្នុង      រយៈពេល ២ ថ្ងៃខាងមុខទៀតនៅទីក្រុងប្រ៊ុចសែល៕

ប្រតិកម្មទៅវិញ

ផ្សេងៗ