អ៊ុយក្រែន៖ជំលោះបានកើតមានឡើងវិញនៅ Donetsk

អ៊ុយក្រែន៖ជំលោះបានកើតមានឡើងវិញនៅ Donetsk - ảnh 1
អ៊ុយក្រែន៖ជំលោះបានកើតមានឡើងវិញនៅ Donetsk (AP)

        Vovworld-ដោយមិនអើពើដល់បទឈប់បាញ់ ជំលោះបានកើតមាន​ឡើង
​យ៉ាងខ្លាំងក្លានៅទីក្រុង Donetsk នៅភាគខាងកើតអ៊ុយក្រែននាថ្ងៃទី១តុលា​ ជនស៊ីវិលចំនួន៩នាក់ត្រូវស្លាប់និង៣០នាក់រងរបួស។

        បណ្ដាការប៉ះទង្កិចថ្មីបានកើតមានឡើងនៅដំបន់ជុំវិញព្រលានយន្តហោះ
Donetsk ជាមូលដ្ឋានសំខាន់របស់ខេត្តដែលកងទ័ពរដ្ឋាភិបាលកំពុងវាយប្រហារ​
ដើម្បីដណ្ដើមយកវិញ ខណៈដែលកំលាំងប្រឆាំងបានប្រកាសថា បានត្រួតពិនិត្យ​៩០%នៃដំបន់ព្រលានយន្តហោះ។

        អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Ban Ki Moon បានសម្ដែង​ការ​ព្រួយបារម្ភអំពីស្ថានភាពហឹង្សាដែលបានកើនឡើងនៅភាគខាងកើតអ៊ុយក្រែន
ក្នុង​ប៉ុន្មានថ្ងៃកន្លងមក។ លោកបានរិះគន់ថា ការបាញ់កាំភ្លើងធំតម្រង់ទៅ​លើ​
សាលារៀន​ជា​អំពើរមិនអាចយល់ព្រមបានឡើយ។ លោកអគ្គលេខាធិការអង្គការ​
សហប្រជាជាតិបាន​អំពាវនាវ​ឲ្យបណ្ដាភាគីខំប្រឹងប្រែងជាទ្វេដងដើម្បីដោះស្រាយ
ជំលោះគោរពកិច្ចព្រម​ព្រៀងក្រុង Minsk នាថ្ងៃទី១៩កញ្ញាសំដៅធានាបទឈប់​បាញ់​
មួយដ៏ចីរភាព៕

ប្រតិកម្មទៅវិញ

ផ្សេងៗ