អ៊ុយក្រែនធ្វើសមយុទ្ធរួមជាមួយអង្គការណាតូ

(VOVWORLD) - នាថ្ងៃទី៣ ខែកញ្ញា អ៊ុយក្រែនបានធ្វើសមយុទ្ធរួម ជាមួយអាមេរិកនិងបណ្តា ប្រទេសជាសមាជិកដទៃទៀតនៃអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (ណាតូ) ក្នុងបរិបទភាពតានតឹងជាមួយប្រទេសរុស្ស៊ីមិនទាន់បន្ធូរស្រាលនៅឡើយទេ។
អ៊ុយក្រែនធ្វើសមយុទ្ធរួមជាមួយអង្គការណាតូ - ảnh 1 ទាហានអ៊ុយក្រែននិងអាមេរិកក្នុងការធ្វើសមយុទ្ធរួមដែលមានឈ្មោះថា Rapid Trident

ការធ្វើសមយុទ្ធមានឈ្មោះថា Rapid Trident បានប្រព្រឹត្តទៅនៅភូមិ Starychi ភាគខាងលិច ប្រទេសអ៊ុយក្រែនដោយមានការចូលរួមរបស់ទាហានប្រមាណ ២២០០ នាក់ មកពីបណ្តាប្រទេសចំនួន ១៤ ហើយនឹងអូសបន្លាយរហូតមកដល់ ថ្ងៃទី ១៥ ខែកញ្ញា ។ ថ្លែងមតិក្នុងការធ្វើសមយុទ្ធនេះ ឯកអគ្គរដ្ឋទូតសហរដ្ឋ អាមេរិកប្រចាំ នៅអ៊ុយក្រែន លោកស្រី Marie Yovanovitch បានឲ្យដឹងថា «បណ្តាប្រទេសចូលរួមនៅក្នុងការធ្វើសមយុទ្ធនេះ បានបង្ហាញឲ្យឃើញពីចំណង សាមគ្គី ភាពជាមួយ អ៊ុយក្រែន ដើម្បីសន្តិសុខ អធិបតេយ្យភាព និងបូរណភាព ដែនដី របស់អ៊ុយក្រែន"។ ដោយបានគ្រោងទុកថា មានប្រមាណមធ្យោបាយ យោធាចំនួន ៣៥០ គ្រឿង នឹងត្រូវបានប្រើប្រាស់ក្នុងការធ្វើសមយុទ្ធនេះ ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ