អ៊ុយក្រែនបង្រួញតំបន់អនុវត្តយុទ្ធនាការប្រឆាំងភេរវកម្ម

អ៊ុយក្រែនបង្រួញតំបន់អនុវត្តយុទ្ធនាការប្រឆាំងភេរវកម្ម - ảnh 1
អ៊ុយក្រែនបង្រួញតំបន់អនុវត្តយុទ្ធនាការប្រឆាំងភេរវកម្ម(TTXVN)

(VOV)_នាថ្ងៃទី១៤ កក្កដា ប្រធានាធិបតីអ៊ុយក្រែន លោក Petro Poroshenko បានប្រកាសបង្រួញតំបន់អនុវត្ត៖យុទ្ធនាការប្រឆាំង​ភេរវកម្ម​ នៅភាគខាងកើត
ប្រទេសនេះ។ថ្លែងមតិនៅក្នុងកិច្ចប្រជុំ ជាមួយ​បណ្ដាអ្នកប្រមុខស្ថាប័នកងកម្លាំង
 ប្រធានាធិបតី​ Petro Poroshenko ​បាន​សង្កត់ធ្ងន់ថា៖ ត្រូវផ្លាស់ប្តូរយុទ្ធសាស្ត្រ ដើម្បីបង្រួញតំបន់អនុវត្តយុទ្ធ​នាការប្រឆាំងភេរវកម្ម ខំប្រឹងប្រែងការពារព្រំដែន
 និង ធានាសន្តិសុខសំរាប់ប្រជាជន។ ប៉ុន្តែលោកក៏បានអះអាងថា៖ យុទ្ធនាការ
នេះកំ ពុងឈានចូលក្នុង​ដំណាក់កាលកំពូល។

ក្នុងពេលនោះដែរ ស្ថានភាពនៅភាគខាងកើតអ៊ុយក្រែននៅតែប្រព្រឹត្តទៅដ៏ស្មុ
គ្រស្មាញ។ ស្ថាប័នសារព័ត៍មានរបស់សាធារណរដ្ឋ ប្រជាមានិត Lugansk បាន
អោយដឹងថា៖​នាថ្ងៃទី១៤ កក្កដា កងកម្លាំងប្រដាប់​អាវុធការពារតំបន់​បានបាញ់
ធ្លាក់ យន្តហោះចំនួន២គ្រឿងរបស់កងទ័ពអ៊ុយក្រែន នៅក្នុងតំបន់ Lisichansk
និង Izvarino។ ហើយក្នុងពេលនោះដែរ រដ្ឋមន្ត្រីក្រសួង​ការពារ​​​  ជា​តិ​អ៊ុយក្រែន
 Valeriy Heletey បានជូនដំណឹងចំពោះ ប្រធានាធិបតី​ Petro Poroshenkoថា៖ យន្ត ហោះដឹកជញ្ជូន An -26 ត្រូវបាញ់ធ្លាក់ក្នុងពេល​ដែលកំពុងបំពេញភារកិច្ច  និងនាបច្ចុប្បន្នមិនអាច់ទាក់ទងបានឡើយ។ នា​បច្ចុប្បន្ន ការងារស្វែងរកយន ហោះនេះកំពុងបានអនុវត្ត។

ក្នុងការខំប្រឹងប្រែងមួយក្នុងចំណោមការខំប្រឹងប្រែងនៅភាគខាងកើតប្រទេស
ជិតខាង ក្រសួងការបរទេសរុស្ស៊ី បានជូនដំណឹងនាថ្ងៃទី១៤ កក្កដាថា៖ មូស្គូ​បានអញ្ជើញបណ្ដាអ្នកសង្កេតការណ៍របស់អង្គការសន្តិសុខ និង​កិច្ចសហប្រតិបត្តិ ការទ្វីបអឺរ៉ុប (OSCE) មកឃ្លាំមើលតំបន់ Gukovo និង​ Donetsk ដែលស្ថិតនៅលើ ខ្សែព្រំដែនរវាងរុស្ស៊ីនិងអ៊ុយក្រែន។ មូស្គូវបាន​ចាត់ទុកថា៖ ការបោះជំហាននេះ បានបង្កលក្ខណះងាយស្រួលដើម្បីស្ដាការចរចារនានាតាមស្មារតីនៃកិច្ចព្រម
ព្រៀង Geneva នាថ្ងៃទី១៧ កក្កដា និងសេច​ក្ដី​​ថ្លែងការណរួម Berlin នាថ្ងៃទី២ កក្កដាកន្លងទៅ ដើម្បីបញ្ឈច់អំពើរហឹង្សារ​នៅ​​ប្រទេសនេះដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ