អ៊ិយក្រែនបដិសេធបង្កើតរបងដើម្បីកងទ័ពរដ្ឋាភិបាលដកចេញពីទីរួមស្រុក Debaltseve


អ៊ិយក្រែនបដិសេធបង្កើតរបងដើម្បីកងទ័ពរដ្ឋាភិបាលដកចេញពីទីរួមស្រុក Debaltseve - ảnh 1
អ៊ិយក្រែនបដិសេធបង្កើតរបងដើម្បីកងទ័ពរដ្ឋាភិបាលដកចេញពីទីរួមស្រុក Debaltseve (Image: VNA)

(VOVworld) – នាថ្ងៃទី ១៦ កុម្ភៈ Kiev បដិសេធការផ្តើមគំនិតរបស់កំលាំងប្រឆាំង ភាគខាងកើតអ៊ិយក្រែនស្តីអំពីការបង្កើតរបងសុវត្ថិភាពសំរាប់កងទ័ពរដ្ឋាភិបាល ក្នុងការដកចេញពីទីរួមស្រុក Debaltsevo តាមកិច្ចព្រមព្រៀងឈប់បាញ់រវាងភាគី
ទាំង ២ ដែលទើបនឹងចូលជាធរមានចាប់ពីថ្ងៃទី ១៥ កុម្ភៈ កន្លងទៅនេះ។  អ្នកនាំ
ពាក្យរបស់កងទ័ពរដ្ឋាភិបាលអ៊ុយក្រែន លោក Vladislav Sleznyov បានអះអាង៖
“តាមកិច្ច ព្រមព្រៀងទីក្រុង Minsk ទីរួមស្រុក Debaltsevo​ គឺ ស្ថិតក្នុងតំបន់ត្រួត
ពិនិត្យរបស់អ៊ុយក្រែន ដោយហេតុនេះ គេមិនដកកងទ័ពចេញពីទីរួមស្រុកនេះ
ទេ។” ក្រៅពី​នោះ Kiev ក៏បានប្រកាសថែមទៀតថា៖ គេមិនដកអាវុធធុនធ្ងន់
ចេញពីតំបន់នេះ ក្នុងករណី​ កំលាំងប្រឆាំងបន្តដំណើការវាយប្រហារតាមផ្លូវ
អាកាសទៅលើទីកន្លែងយុទ្ធសាស្ត្រនិងបំផ្លិចបំផ្លាញបទឈប់បាញ់។ ចំពោះ
មុខគ្រោះអាសន្នបទឈប់បាញ់នៅអ៊ុយក្រែនអាចត្រូវបានរំលោភ នាថ្ងៃទី ១៦
កុម្ភៈ ប្រធានាធិបតី រុស្ស៊ី លោក Vladimir Putin បានធ្វើជាអធិបតីកិច្ចប្រជុំបណ្ដា
សមាជិកនៃក្រុមប្រឹក្សាសន្តិសុខសហព័ន្ធរុស្ស៊ីសំដៅពិភាក្សាអំពីស្ថានភាពនៅ
តំបន់អាគ្នេយ៍អ៊ុយក្រែន។ លេខាធិការទទួលបន្ទុកសារព័ត៌មានរបស់ប្រធានា
ធិបតីរុស្ស៊ី លោក Dmitry Peskov បានឲ្យដឹងថា៖ កិច្ចប្រជុំបានពិភាក្សារដ៏លំអិត
អំពីការអនុវត្តបណ្ដាកិច្ចព្រមព្រៀងទីក្រុង Minsk ដើម្បីដោះស្រាយវិបត្តិនៅ
តំបន់ខាងកើតអ៊ុយក្រែន ក្នុងនោះ មានការចរចារតាមទូតស័ព្ទក្នុងក្របខ័ណ្ឌ
Normandie ក៏ដូចជា ការជួប សន្ទនានាពេលខាងមុខ ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ