អ៊ុយក្រែនបានចាប់ផ្តើមយុទ្ធនារកសម្លេងបោះឆ្នោតជ្រើសតាំងប្រធានាធិបតី

(VOVWORLD) -    យុទ្ធនាការបោះឆ្នោតជ្រើសតាំងប្រធានាធិបតីនៅអ៊ុយក្រែនបានចាប់ផ្តើមជាផ្លូវការនាថ្ងៃទី ៣១ ខែធ្នូ។ យោងតាមច្បាប់ យុទ្ធនាការបោះឆ្នោតជ្រើសតាំងប្រធានាធិបតី ត្រូវចាប់ផ្តើមមុនថ្ងៃបោះឆ្នោត ដែលគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី ៣១ ខែមិនាឆ្នាំ២០១៩។
អ៊ុយក្រែនបានចាប់ផ្តើមយុទ្ធនារកសម្លេងបោះឆ្នោតជ្រើសតាំងប្រធានាធិបតី - ảnh 1នាបច្ចុប្បន្ន លោកស្រី Yulia Timoshenko កំពុងនាំមុខគេដោយទទួលបានសម្លេងអ្នកគាំទ្រ 20,8%

ចាប់ពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨  ដល់ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៩ អ្នកដែលមានបំណងចង់ចូលរួមការបោះឆ្នោតនេះ អាចដាក់ពាក្យចុះឈ្មោះក្នុងនាមជាបេក្ខជនជូនដល់គណៈកម្មាធិការរៀបចំការបោះឆ្នោតកណ្តាលអ៊ុយក្រែន (SIK) ។ SIK នឹងមានរយៈពេល ៥ ថ្ងៃ ដើម្បីបង្ហើយដំណើរការចុះឈ្មោះនេះ។ ហេតុដូច្នេះហើយបន្ទាប់ពីថ្ងៃទី ៨ ខែកុម្ភៈ នឹងមានបញ្ជីបេក្ខជនជាផ្លូវការ។ ក្រុមអ្នកវិភាគបានឲ្យដឹងថាយុទ្ធនាឃោសនាការបោះឆ្នោតនេះ នឹងមានភាពតានតឹងខ្លាំងដោយសារស្ថានភាពសេដ្ឋកិច្ច សង្គម និងនយោបាយរបស់ប្រទេសនេះ។ មនុស្សជាច្រើនក៏មានការព្រួយបារម្ភអំពីអំពើហឹង្សាកើតមានឡើងផងដែរ។ យោងតាមការស្ទង់មតិដែលធ្វើឡើងដោយភ្នាក់ងារសង្គមសាស្ត្រជាច្រើន បានសរឲ្យឃើញថា ៦០% នៃអ្នកបោះឆ្នោតអ៊ុយក្រែនមិនទាន់កំណត់ថានឹងបោះឆ្នោតឲ្យបេក្ខជនណាមួយឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ