អ៊ីរ៉ាក់៖ កំលាំងសន្តិសុខបំផ្លេចបំផ្លាញរង្វង់ហ៊ុំព័ទ្ធរបស់ IS នៅខេត្ត Diyala


អ៊ីរ៉ាក់៖ កំលាំងសន្តិសុខបំផ្លេចបំផ្លាញរង្វង់ហ៊ុំព័ទ្ធរបស់ IS នៅខេត្ត Diyala  - ảnh 1
អ៊ីរ៉ាក់៖ កំលាំងសន្តិសុខបំផ្លេចបំផ្លាញរង្វង់ហ៊ុំព័ទ្ធរបស់ IS នៅខេត្ត Diyala (Image: VNA)

(VOVworld) – នាថ្ងៃទី ២៦ វិច្ឆិកា កំលាំងសន្តិសុខអ៊ីរ៉ាក់បានបំផ្លាញរង្វង់ហ៊ុំព័ទ្ធរបស់
ក្រុមឧទ្ទាម “រដ្ឋឥស្លាមស្វ័យប្រកាស” (IS) នៅខេត្ត  Diyala ភាគខាងកើតប្រទេស
នេះ។ រដ្ឋអំណាចទីរួមស្រុក Qara Tabba ចំណុះខេត្ត Diyala បានប្រកាសថា៖ កំលាំង សន្តិសុខដោយមានការជួយឧតប្ថម្ភរបស់ក្រុមប្រដាប់អាវុធជន Kurd និងជន Shiite បានដំណើរការយុទ្ធនាការធំប្រយុទ្ធប្រឆាំងនឹង IS នៅជុំវិញទីរួមស្រុកនេះ។ តាម
អភិបាលក្រុង លោក Rahim Aziz al Kabchi បានឲ្យដឹងថា៖ កងទ័ពបានរំដោះ ទីរួម
ស្រុក Qara Tabba និងបណ្ដាតំបន់ជុំវិញរួចផុតពីការទន្ទ្រានកាន់កាប់របស់ IS
ហើយកំទិចភេវរករចំនួន ១៤ នាក់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ