អ៊ីរ៉ាក់ទើបតែដណ្តើមឡើងវិញ ១% តំបន់ពីបាកដៃរបស់ IS


អ៊ីរ៉ាក់ទើបតែដណ្តើមឡើងវិញ ១% តំបន់ពីបាកដៃរបស់ IS  - ảnh 1
អ៊ីរ៉ាក់ទើបតែដណ្តើមឡើងវិញ ១% តំបន់ពីបាកដៃរបស់ IS (Image: VNA)


(VOVworld) – ក្រោយរយៈពេល ៥ ខែ​អនុវត្តយុទ្ធនាការវាយប្រហារតាមជើងអាកាស សម្ព័ន្ធភាពកងទ័ពអន្តរជាតិដឹកនាំដោយអាមេរិកគ្រាន់តែជួយឧបត្ថម្ភរដ្ឋាភិបាលអ៊ីរ៉ាក់ និងកងកំលាំងជន Kurd នៅទីនេះដណ្តើមបាន ១% តំបន់ដែនដីឡើងវិញពីអង្គការ
ភេវរកម្ម “រដ្ឋឥស្លាមស្វាយប្រកាស” (IS)។ ថ្លែងមតិជាមួយមជ្ឈដ្ឋានអ្នកសារព័ត៌មាន
នាថ្ងៃទី ២៣ មករា លេខាធិការសារព័ត៌មានវិមានបញ្ចកោណ អនុឧត្តមនាវី John Kirby
  បានឲ្យដឹងថា៖ កងកំលាំងជន Kurd (Peshmerga) និងកងទ័ពរដ្ឋាភិបាលអ៊ីរ៉ាក់នៅ ដណ្តើមបានឡើងវិញ ៧ រយគីឡូម៉ែត្រការេ ភាគខាងជើងអ៊ីរ៉ាក់។ ប៉ុន្តែ លោក John
Kirby  ក៏បានឲ្យដឹងថែមទៀតថា៖ យុទ្ធនាការយោធាប្រយុទ្ធប្រឆាំងនឹង IS ​ដឹកនាំ ដោយអាមេរិកទើបនឹងត្រូវបានដាក់ពង្រាយក្នុងរយៈពេល ៦ ខែ តែប៉ុណ្ណោះ និងនេះគឺ ជាការប្រយុទ្ធប្រឆាំងដ៏យូរអង្វែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ