អ៊ីរ៉ាក់បានរំដោះទីក្រុង Tikrit ដែលត្រូវ IS ទន្ទ្រានកាន់កាប់

អ៊ីរ៉ាក់បានរំដោះទីក្រុង Tikrit ដែលត្រូវ IS ទន្ទ្រានកាន់កាប់ - ảnh 1
អ៊ីរ៉ាក់បានរំដោះទីក្រុង Tikrit ដែលត្រូវ IS ទន្ទ្រានកាន់កាប់ ​(AP)

        Vovworld-នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់លោក Haider al Abadi នាថ្ងៃទី៣១មិនា​បាន​
ប្រកាសថា កំលាំងសន្តិសុខនៃប្រទេសនេះបានរំដោះទីក្រុង Tikrit នៅភាគ​
កណ្ដាលបន្ទាប់ពីច្រើនសប្ដាហ៍តស៊ូជាមួយជនប្រដាប់អាវុធនៃអង្គការរដ្ឋឥស្លាម
ស្វ័យប្រកាស IS។ ក្នុងសេចក្តីប្រកាសដែលបានចុះផ្សាយលើទំព័រ Twitter
នាយករដ្ឋមន្ត្រី Abadi បានអបអរសាតបណ្ដាកំលាំងសន្តិសុខអ៊ីរ៉ាក់ចំពោះរបត់
ប្រវត្តិសាស្ត្រនេះ។ ​ក្នុងសេចក្តីប្រកាសជាផ្លូវការពីខុទ្ទកាល័យនាយករដ្ឋមន្ត្រី​បាន
​​ឲ្យដឹងថា កងទ័ពអ៊ីរ៉ាក់បានឈានទៅមជ្ឈមណ្ឌលទីក្រុង Tirit ព្យួរទង់ជាតិ​លើ
ដំបូលអាគ៌ាទីស្ដីការរដ្ឋអំណាចនិងឈានទៅត្រួតពិនិត្យទីក្រុងទាំងស្រុង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ