អ៊ីរ៉ាក់បំបែកភាពជាប់គាំងតាមរយៈការបង្កើតរដ្ឋាភិបាលថ្មី

(VOVWORLD) - រដ្ឋសភាអ៊ីរ៉ាក់នាថ្ងៃទី១៥ កញ្ញា បានបោះឆ្នោតជ្រើសតាំងសមាជិកសភា កាន់សាសនាអ៊ីស្លាមនិកាយ Sunni លោក Mohammed Al Halbousi ជាប្រធាន រដ្ឋសភា ដែលគូសសញ្ញាសម្គាល់នៃជំហានដំបូងដើម្បីឆ្ពោះទៅរកការបង្កើតរដ្ឋា ភិបាលថ្មីក្រោយរយៈពេល៤ខែចាប់តាំងពីការបោះឆ្នោតសកល។
លោក Mohammed Al Halbousi មានអាយុ៣៧ឆ្នាំ ជាប្រធានរដ្ឋសភាវ័យក្មេងបំផុតក្នុង ប្រវត្តិសាស្ត្រអ៊ីរ៉ាក់។ មុននឹងចូលរួមការបោះឆ្នោតសកលនាខែឧសភាកន្លងទៅ លោកជាអភិបាលខេត្ត Anbar។      ការបោះឆ្នោតសកលនាពេលកន្លងទៅនៅអ៊ីរ៉ាក់ជាការបោះឆ្នោតរដ្ឋសភា ដំបូងនៅប្រទេសនេះក្រោយពីអង្គការរដ្ឋអ៊ីស្លាមស្វ័យប្រកាស (IS) ត្រូវវាយ បរាជ័យ។ ប៉ុន្តែ ការខ្វែងគំនិតក្នុងការរាប់សន្លឹកឆ្នោតបានបណ្ដាលឲ្យការ ប្រកាសលទ្ធផលចុងក្រោយត្រូវផ្អាករហូតដល់ខែសីហាឆ្នាំ២០១៨៕

ប្រតិកម្មទៅវិញ

ផ្សេងៗ