អ៊ីរ៉ាក់លើកសំណើរធ្វើជាអាជ្ញាកណ្ដាលបន្ធូរស្រាលភាពតានតឹងរវាងអ៊ីរ៉ង់នឹងអាមេរិក

(VOVWORLD) -លោក Mohammed al-Hakim រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ាក់ បានថ្លែងដូច្នេះ នាថ្ងៃទី ២៦ ខែឧសភា នៅក្នុងសន្និសីទកាសែត នៅទីក្រុងបាដាដ ជាមួយ សមភាគីអ៊ីរ៉ង់លោក Mohammad Javad Zarif ដែលកំពុងធ្វើទស្សនកិច្ចនៅអ៊ីរ៉ាក់។
អ៊ីរ៉ាក់លើកសំណើរធ្វើជាអាជ្ញាកណ្ដាលបន្ធូរស្រាលភាពតានតឹងរវាងអ៊ីរ៉ង់នឹងអាមេរិក - ảnh 1 រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ាក់លោក Mohammed al-Hakim និងសមភាគីអ៊ីរ៉ង់លោក Mohammad Javad Zarif ។ (ប្រភព: រ៉យទ័រ)

អ៊ីរ៉ាក់ប្រឆាំងជំទាស់នឹងរាល់បទដាក់ទណ្ឌកម្មរបស់អាមេរិកទៅលើអ៊ីរ៉ង់ ហើយលើកសំណើរធ្វើជាអាជ្ញាកណ្ដាលសម្រុះសម្រួល សំដៅបន្ធូរស្រាលភាពតានតឹងនាបច្ចុប្បន្ន រវាងសម្ព័ន្ធមិត្តសំខាន់ៗទាំងពីររបស់ប្រទេសនេះ។ លោក Mohammed al-Hakim រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ាក់ បានថ្លែងដូច្នេះ នាថ្ងៃទី ២៦ ខែឧសភា នៅក្នុងសន្និសីទកាសែត នៅទីក្រុងបាដាដ ជាមួយ សមភាគីអ៊ីរ៉ង់លោក Mohammad Javad Zarif ដែលកំពុងធ្វើទស្សនកិច្ចនៅអ៊ីរ៉ាក់។

លោករដ្ឋមន្ត្រីការបរទេស Mohammed al-Hakim បានអះអាងថា អ៊ីរ៉ាក់ប្រកៀកស្មាជាមួយប្រទេសជិតខាងអ៊ីរ៉ង់ ព្រមទាំងសង្កត់ធ្ងន់ថា ការ ហ៊ុព័ទ្ធសេដ្ឋកិច្ចគឺជាវិធានការ "គ្មានប្រយោជន៍" ហើយបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ប្រជាជនអ៊ីរ៉ង់។ ហេតុដូច្នេះហើយ ទីក្រុង បាដាដប្រឆាំងជំទាស់នឹង បទដាក់ទណ្ឌកម្មទាំងនេះ ក៏ដូចជារាល់វិធានការដោយឯកតោភាគីរបស់ទីក្រុងវ៉ាស៊ីនតោនចំពោះទីក្រុងតេអេរ៉ង់ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ