អ៊ីរ៉ង់ទើបនឹងបានថ្កោលទោសចំពោះបទដាក់ទណ្ឌកម្មថ្មីរបស់អាមេរិក

(VOVworld) – អ៊ីរ៉ង់ទើបនឹងបានថ្កោលទោសយ៉ាងខ្លាំងក្លាចំពោះបទដាក់ ទណ្ឌកម្មថ្មីរបស់
អាមេរិក ដែលបានចូលជាធរមានចាប់ពីថ្ងៃទី ១ កក្កដា តទៅ។ សាធារណៈរដ្ឋឥស្លាមនេះ
បានចាត់ទុកថា៖ ការដាក់ទណ្ឌកម្មនេះរបស់វ៉ាស៊ីនតោនត្រឹមតែធ្វើឲ្យស្ថានភាពជំវុញកម្មវិធី
នុយក្លេអ៊ែររបស់ Tehran ឲ្យកាន់តែស្មុគស្មាញថែមទៀត។ ការសែត Tehran Times បានដក
ស្រង់ពាក្យ សំដីរបស់អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក  Abbas Araqchi ឲ្យដឹងថា៖ ការដាក់ទណ្ឌកម្មថ្មីនេះគឺជាគោលនយោបាយបរាជ័យរបស់អាមេរិកនិងលោកខាងលិច
ហើយការលុបចោលបទដាក់ទណ្ឌកម្មទើបបានចាត់ទុកជាវិធានការកសាងទំនុកទុកចិត្ត។
មុននោះ អាមេរិកបាននាំចេញបទហាមឃាត់លក់មាស និងទូទាត់ដោយមាសក្នុងរាល់កិច្ច
សន្យាជួញដូរថាមពលនាំចេញរបស់អ៊ីរ៉ង់៕

អ៊ីរ៉ង់ទើបនឹងបានថ្កោលទោសចំពោះបទដាក់ទណ្ឌកម្មថ្មីរបស់អាមេរិក - ảnh 1
អ៊ីរ៉ង់ទើបនឹងបានថ្កោលទោសយ៉ាងខ្លាំងក្លាចំពោះបទដាក់ ទណ្ឌកម្មថ្មីរបស់អាមេរិក
(Image: Vietnamplus)


ប្រតិកម្មទៅវិញ

ផ្សេងៗ