អ៊ីរ៉ង់និងក្រុម P5+1 សង្ឃឹមនឹងទទួលបានការព្រមព្រៀងជាបណ្តោះអាសន្ន

អ៊ីរ៉ង់និងក្រុម P5+1 សង្ឃឹមនឹងទទួលបានការព្រមព្រៀងជាបណ្តោះអាសន្ន - ảnh 1
អ៊ីរ៉ង់និងក្រុម P5+1 បានចាប់ផ្តើមការ ចរចារអំពីកម្មវិធីនុយក្លេអ៊ែររបស់ Tehran ឡើងវិញនៅទីក្រុង Geneva ស្វីស។ (Image: Vietnam+)

(VOVworld) – នាយប់ថ្ងៃទី ២០ វិច្ឆិកា អ៊ីរ៉ង់និងក្រុម P5+1 បានចាប់ផ្តើមការ ចរចារអំពីកម្មវិធីនុយក្លេអ៊ែររបស់ Tehran ឡើងវិញនៅទីក្រុង Geneva ស្វីស។
វង់ចរចារលើកទី​ ៣ គ្រោងអូសបន្លាយដល់ថ្ងៃទី ២២ វិច្ឆិកា។ ក្នុងនោះ ភាគី
នានា សង្ឃឹមនឹងទទួលបានការព្រមព្រៀងដែលមានចរិតលក្ខណៈរបត់សំ
ដៅរាំងស្កាត់ ឬ បញ្ឈប់មួយផ្នែកនៃកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់។ ជំនួសនោះ
 បណ្ដាមហា អំណាចនឹងបន្ធូស្រាលរាល់ការហ៊ុំព័ទ្ធសេដ្ឋកិច្ចចំពោះ Tehran។
ក្នុងក្របខ័ណ្ឌ វង់ចរចារលើកនេះ ការជួបចរចារវាងតំណាងជាន់ខ្ពស់ទទួល
បន្ទុកគោលនយោ បាយសន្តិសុខនិងកិច្ចការបរទេសនៃសហភាពអឺរ៉ុប
លោកស្រី Catherine Ashton និងរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ុង Mohammad Javad
Zarif បានប្រព្រឹត្តទៅប្រកប ដោយជោគជ័យ។ ក្នុងពេលនោះ អ្នកចរចារអ៊ីរ៉ង់
ម្នាក់ លោក Abbas Araqchi បានចាត់ទុកថា៖​ ភាគីនានាត្រូវស្តារទំនុកទុកចិត្ត
ដែលបានបាត់បង់ចោលក្នុង បណ្ដាវង់ចរចារមុននេះឡើងវិញ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ