អ៊ីរ៉ង់និងក្រុមP5+1ទទួលបានកិច្ចព្រមព្រៀងក្របខ័ណ្ឌ

អ៊ីរ៉ង់និងក្រុមP5+1ទទួលបានកិច្ចព្រមព្រៀងក្របខ័ណ្ឌ - ảnh 1
អ៊ីរ៉ង់និងក្រុមP5+1ទទួលបានកិច្ចព្រមព្រៀងក្របខ័ណ្ឌ


(VOVworld)- ក្រោយរយៈពេល៨ថ្ងៃពិភាគ្សា នាថ្ងៃទី២មេសា ក្រុ​ម P5+1 (រួម មាន
អាមេរិក អង់គ្លេស បារាំង រុស្ស៊ី ចិនរួមជាមួយអាល្លឺម៉ង់) និងអ៊ីរ៉ង់ ទទួលបាន កិច្ច
ព្រមព្រៀងក្របខ័ណ្ឌមួយ ស្តីពីកម្មវិធីនុយក្លេអ៊ែររបស់ក្រុងតេអេរ៉ង់។ មន្ត្រីអាមេរិក
និងលោកខាងលិចពាក់ព័ន្ធនឹងដំណើរការចរចារនៅក្រុងលូសាន ( Lausanne)
របស់ស្វីសបានឲ្យដឹងថា P5+1និងអ៊ីរ៉ង់បានព្រមព្រៀងលើខ្លឹមសារ និងទិសដៅធំៗ
មួយចំនួន ដែលបើកចេញផ្លូវឆ្ពោះទៅកិច្ចព្រមព្រៀងចុងក្រោយ១ ដែលបានបញ្ចប់
នាថ្ងៃទី៣០មិថុនាខាងមុខ។

        កិច្ចព្រមព្រៀងក្របខ័ណ្ឌទើបសម្រេចបាននេះ រវាងក្រុម P5+1និងអ៊ីរ៉ង់ ទទួល
បានការវាយតម្លៃវិជ្ជមានពីសហគមន៍អន្តរជាតិ។ ប្រធានាធិបតីអាមេរិក លោក Barack
Obama នាថ្ងៃទី២មេសា បានអបរអសាទរនិងចាត់ទុកនេះជាការ​ខំប្រឹងប្រែងកាទូតដ៏
ស្វិតស្វាញ។ ក្នុងថ្ងៃដដែល ក្រសួងការបរទេសរុស្ស៊ីក៏បាន គាំទ្រកិច្ចព្រមព្រៀងក្រប
ខ័ណ្ឌពោលខាងលើ និងចាត់ទុកនេះជាកាយវិការ ទទួល ស្គាល់សិទ្ធិ “គ្មានលក្ខខណ្ឌ” របស់ក្រុងតេអេរ៉ង់ក្នុងការតាមដានកម្មវិធីនុយក្លេអ៊ែរស៊ីវិល១។ អគ្គលេខាធិការអ.ស.
ប លោក Ban Ki-moon ក៏បានសម្តែងក្តីសោមនស្សន៍រីក រាយចំពោះព្រឹត្តិការណ៍
ពោលខាងលើព្រមទាំងចាត់ទុកថា ប្រការនេះនឹងបើក ចេញផ្លូវ១សម្រាប់ឲ្យការពង្រឹង
សន្តិភាពនិងស្ថិរភាពនៅមជ្ឈឹមបូព៌ា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ