អ៊ីរ៉ង់និងក្រុមP៥+១ត្រៀមរៀបចំជួបប្រជុំ

អ៊ីរ៉ង់និងក្រុមP៥+១ត្រៀមរៀបចំជួបប្រជុំ - ảnh 1
ឡរេអាទ័រនុយក្លេអ៊ែរមួយរបស់អ៊ីរ៉ង់ (រូបថត៖Reuters/TTXVN)

(VOVworld) - តំណាងនានារបស់អ៊ីរ៉ង់និងក្រុម P៥+១ (រួមមានអាមេរិក រុស្ស៊ី
អង់គ្លេស បារាំង ចិននិងអាល្លឺម៉ង់)​ គ្រោងនឹងជួបប្រជុំនាថ្ងៃទី១០ មករាឆ្នាំ២០១៧
តាមសំណើរបស់អ៊ីរ៉ង់ សំដៅពិចារណាលើការដែលអាមេរិកពន្យាពេលបន្ថែម១០ឆ្នាំ
ទៀតចំពោះបទដាក់ទណ្ឌកម្មប្រឆាំងសាធារណៈរដ្ឋអ៊ីស្លាមនេះ។អ៊ីរ៉ង់ចាត់ទុកថា
ការដែលរដ្ឋសភាអាមេរិក ពន្យាពេលក្រមច្បាប់ដាក់ទណ្ឌកម្មទៅលើអីរ៉ង់នោះ គឺជា
ការរំលោភមាត្រានានានៃកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ឬហៅថាផែនការធ្វើសកម្មភាព
ដ៏ពេញលេញរួម (JCPOA) ដែលតេអេរ៉ង់ចុះហត្ថលេខាជាមួយក្រុម P៥+១ កាលពី
ខែកក្កដាឆ្នាំ២០១៥។តាមកិច្ចព្រមព្រៀងនេះថា បទដាក់ទណ្ឌកម្ម អន្តរជាតិប្រឆាំង
អ៊ីរ៉ង់ត្រូវលុបចោល ហើយជាប្ដូរវិញអ៊ីរ៉ង់ត្រូវដាក់កំហិតទៅលើកម្ម វិធីនុយក្លេអ៊ែរ
របស់ខ្លួន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ