អ៊ីរ៉ង់និងក្រុមប្រទេសP5+1ឯកភាពជាមួយរបៀបវារៈនៃកិច្ចចរចារអំពីនុយក្លេអ៊ែរ

(VOVworld)-នាថ្ងៃទី២០កុម្ភៈ អនុរដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់លោក​Abbas Araqchi ឲ្យ
ដឹងថា អ៊ីរ៉ង់និងក្រុមប្រទេស P5+1 (រួមមានអង់គ្លេស រុស្ស៊ី អាមេរិក បារាំង ចិននិង
អាល្លឺម៉ង់) បានេកភាពជាមួយរបៀបវារៈចរចារដែលទាក់ទិនដល់កម្មវិធីនុយ
ក្លេអ៊ែររបស់តេហេរ៉ង់។​តាមនោះភាគីទាំងពីរនឹងជួបគ្នាឡើងវិញនាខែមិនាខាងមុខ
នៅ ទីក្រុង Vienneរបស់អ៊ូទ្រីស។

អ៊ីរ៉ង់និងក្រុមប្រទេសP5+1ឯកភាពជាមួយរបៀបវារៈនៃកិច្ចចរចារអំពីនុយក្លេអ៊ែរ - ảnh 1
អនុរដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់លោកAbbas Araqchi (រូបថតៈ AFP)

        លោក Araqchi បាននាំចេញសេចក្តីប្រកាសពោលខាងលើមុននឹងថ្ងៃចរចារ
ទី៣ (ថ្ងៃទី២០កុម្ភៈ) រវាងអ៊ីរ៉ង់និងក្រុម P5+1ដើម្បីឈានទៅទទួលបានកិច្ចព្រម
ព្រៀងលើ គ្រប់ជ្រុងជ្រោយ១ ស្តីពីការបញ្ឈប់ភាពទាល់ច្រកជំវិញកម្មវិធីនុយក្លេ
អ៊ែររបស់ តេហ៉េរ៉ង់។

        បណ្តាអ្នកចរចាសង្ឃឹមថា នឹងបង្កើតឡើងកិច្ចព្រមព្រៀងយូរអង្វែង១ ដោយ ឈរលើកិច្ចព្រមព្រៀងដំបូងដែលសម្រេចបាននាខែវិច្ឆិកាឆ្នាំ២០១៣កន្លងទៅ
នៅទីក្រុង Geneva ប្រទេសស្វីស៕

ប្រតិកម្មទៅវិញ

ផ្សេងៗ