អ៊ីរ៉ង់និងរុស្ស៊ីបង្កើនទំនាក់ទំនងជាមួយគុយបា

(VOVworld) – ក្រសួងការបរទេសគុយបាឲ្យដឹងថា៖ អនុប្រធានាធិបតីអ៊ីរ៉ង់ លោក
Ali Saiedo បានមកដល់រដ្ឋធានី La Havana ចាប់ផ្តើមដំណើរទស្សនកិច្ចនៅគុយបា
ក្នុងឋានៈ “បេសកជនពិសេស” របស់ប្រធានាធិបតីអ៊ីរ៉ង់ លោក Mahmoud
Ahmadineyad។ តាមផែនការ លោក Ali Saiedo ជួបសន្ទនាជាមួយបណ្ដាថ្នាក់ដឹក
នាំគុយបា ដើម្បីបង្កើនទំនាក់ទំនងមិត្តភាពទ្វេភាគី និងពិភាក្សាអំពីវិធានការជំរុញ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច។ ក្នុងព្រឹត្តិការមួយទៀត គេហទំព័រអាឡេចត្រូនិច
គុយបា Cubadebate ឲ្យដឹងថា៖ នាយករដ្ឋមន្ត្រីរុស្ស៊ី លោក Dmitri Medeved នឹងទៅបំពេញទស្សនកិច្ចជាផ្លូវការគុយបា នាថ្ងៃទី ២១ កុម្ភៈ សំដៅជំរុញ ពាណិជ្ជកម្មនិងបណ្ដាគំរោងការថាមពល ឧស្សាហកម្ម រវាងប្រទេសទាំង ២ ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ