អ៊ីរ៉ង់បដិសេធការអំពាវនាវឲ្យមានកិច្ចសន្ទនារបស់អាមេរិក

(VOVWORLD) - នាថ្ងៃទី ៣ ខែមិថុនា ទីភ្នាក់ងារព័ត៌មាន Tasnim បានចេញផ្សាយថាក្រសួងការបរទេសអ៊ីរ៉ង់បានច្រានចោលការអំពាវនាវឱ្យមានកិច្ចសន្ទនារបស់អាមេរិក។
អ៊ីរ៉ង់បដិសេធការអំពាវនាវឲ្យមានកិច្ចសន្ទនារបស់អាមេរិក - ảnh 1 អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Abbas Mousavi 

អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Abbas Mousavi បានលើកច្បាស់ថាសេចក្តីប្រកាសរបស់ទីក្រុងវ៉ាស៊ីនតោនអំពីការត្រៀមខ្លួនរៀបចំឡើងកិច្ចសន្ទនាជាមួយទីក្រុងតេអេរ៉ង់ ដោយមិនមានភាពសុច្ឆន្ទៈពិតប្រាកដនោះឡើយ ពោលគឺវាឥតមានន័យនិងមិនមែនជារង្វាស់សំរាប់សកម្មភាពនោះទេ។

ការអត្ថាធិប្បាយនេះគឺសំដៅទៅលើសេចក្តីប្រកាសកាលពីមុននោះរបស់រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Mike Pompeo ខណៈដែលលោកមកបំពេញទស្សនកិច្ចនៅប្រទេសស្វីស ដែលក្នុងនោះ អ្នកការទូតអាមេរិករូបនេះបានប្រកាសថា ទីក្រុងវ៉ាស៊ីនតោនមានបំណងចង់ចូលរួមក្នុងកិច្ចសន្ទនាជាមួយទីក្រុងតេអេរ៉ង់ដោយគ្មានលក្ខខណ្ឌជាចម្បងណាមួយឡើយ។ នាថ្ងៃដដែលនោះ ចិនបានដាស់តឿនភាគីពាក់ព័ន្ធទាំងអស់ឱ្យអនុវត្តកិច្ចព្រមព្រៀងនុយក្លេអ៊ែររវាង    អ៊ីរ៉ង់ និងក្រុម P៥+១ ដែលហៅថា ផែនការធ្វើសកម្មភាពរួមគ្រប់ជ្រុងជ្រោយ (JCPOA) ដោយអះអាងថានេះគឺជាវិធានការជាក់ស្តែងនិងមានប្រសិទ្ធភាពបំផុត ដើម្បីកាត់បន្ថយភាពតានតឹងក៏ដូចជាដោះស្រាយបញ្ហានុយក្លេអ៊ែរអ៊ីរ៉ង់ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ