អ៊ីរ៉ង់បដិសេធមិនចរចាជាមួយប្រទេសលោកខាងលិច ស្ដីពីឥទ្ធិពលរបស់ តេអេរ៉ង់នៅមជ្ឈឹមបូព៌ា

(VOVWORLD) -មេដឹកនាំកំពូលអ៊ីរ៉ង់លោក Ali Khamenei បានអះអាងថា៖ វត្តមានរបស់អ៊ីរ៉ង់នៅក្នុងតំបន់ គឺមិនទាក់ទិនទៅនឹងអឺរ៉ុប ឡើយហើយតេអេរ៉ង់ត្រឹមតែចរចាអំពីបញ្ហានេះជាមួយប្រទេសផ្សេងៗទៀតនៅក្នុងតំបន់តែប៉ុណ្ណោះ។
អ៊ីរ៉ង់បដិសេធមិនចរចាជាមួយប្រទេសលោកខាងលិច ស្ដីពីឥទ្ធិពលរបស់ តេអេរ៉ង់នៅមជ្ឈឹមបូព៌ា - ảnh 1អ៊ីរ៉ង់បដិសេធមិនចរចាជាមួយប្រទេសលោកខាងលិច 

នាថ្ងៃទី ៨ មិនា អ៊ីរ៉ង់បានប្រកាសថា៖ ប្រទេសខ្លួនបដិសេធមិនចរចាជាមួយប្រទេសលោកខាងលិច ស្ដីពីវត្តមានរបស់ប្រទេសនេះនៅមជ្ឈឹមបូព៌ាឡើយ។ មេដឹកនាំកំពូលអ៊ីរ៉ង់លោក Ali Khamenei បានអះអាងថា៖ វត្តមានរបស់អ៊ីរ៉ង់នៅក្នុងតំបន់ គឺមិនទាក់ទិនទៅនឹងអឺរ៉ុប ឡើយហើយតេអេរ៉ង់ត្រឹមតែចរចាអំពីបញ្ហានេះជាមួយប្រទេសផ្សេងៗទៀតនៅក្នុងតំបន់តែប៉ុណ្ណោះ។

សេចក្ដីប្រកាសពោលខាងលើត្រូវបាននាំចេញក្រោយពីពេល រដ្ឋមន្ត្រីការបរទេសបារាំង លោក Jean –Yves Le Drian ទៅបំពេញទស្សនកិច្ចនៅអ៊ីរ៉ង់ ដើម្បីពិភាក្សាអំពីតួនាទីរបស់តេអេរ៉ង់ ក្នុងជំលោះនៅក្នុងតំបន់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ