អ៊ីរ៉ង់បានប្តឹងសហរដ្ឋអាមេរិកដោយការវាយប្រហារតាមអ៊ីនធឺណិត។

(VOVWORLD) -លោក Reza Jalali បានបញ្ជាក់ថាសហរដ្ឋអាមេរិកត្រូវតែទទួលខុសត្រូវខាងគតិយុត្តចំពោះបណ្ដាកាយវិការប្រឆាំងអ៊ីរ៉ង់នេះ។

ប្រធានអង្គការការពារជនស៊ីវិលអ៊ីរ៉ង់លោក Reza Jalali បានឲ្យដឹងថាទីក្រុងតេអេរ៉ង់កំពុងអនុវត្តបណ្ដាសកម្មភាពតាមផ្លូវច្បាប់ប្រឆាំងនឹងទីក្រុងវ៉ាស៊ីនតោនដោយសារតែការវាយប្រហារតាមអ៊ីនធឺណិតនិងការគំរាមកំហែងនានាលើអ៊ីនធឹណិតដែលអាមេរិកមានគោលដៅលើអ៊ីរ៉ង់។

នាថ្ងៃទី៦ខែតុលា ថ្លែងជាមួយទីភ្នាក់ងារសារព័ត៌មាន Tasnim លោក Reza Jalali បានឲ្យដឹងថាទីក្រុងវ៉ាស៊ីនតោនបានបង្កការគំរាមកំហែងតាមអ៊ីនធឺណិតនិងអនុវត្ដការវាយប្រហារតាមអ៊ីនធឺណិតសំដៅទៅទីក្រុងតេអេរ៉ង់ជាច្រើនដងប៉ុន្តែមិនបានផ្តល់ព័ត៌មានជាក់លាក់បន្ថែម។លោក Reza Jalali បានបញ្ជាក់ថាសហរដ្ឋអាមេរិកត្រូវតែទទួលខុសត្រូវខាងគតិយុត្តចំពោះបណ្ដាកាយវិការប្រឆាំងអ៊ីរ៉ង់នេះ។

ក្នុងរយៈពេល៦ខែកន្លងមកនេះអ៊ីរ៉ង់បានធ្វើសមយុទ្ធជាង១២០លើកដែលក្នុងនោះ៧០ភាគរយបានផ្តោតលើបណ្ដាយុទ្ធវិធីប្រឆាំងនឹងបណ្ដាការវាយប្រហារអ៊ីនធឺណិត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ